adverise with khmeread 1

Donald Trump ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​? ចិន​ប្រើ​ស្វា​ទស្សន៍ទាយ​មើល​អនាគត​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​

    ​យោងតាម​ឧទ្យាន​ទេសចរណ៍​មួយ​បាន​និយាយថា ស្វា​ចិន​មួយ​ក្បាល ដែល​ត្រូវបាន​ពណ៌នា​ថា​ជា "​ស្តេច​ព្យា​ការី​" បានជ្រើសរើស​លោក Donald Trump សម្រាប់​ប្រធានាធិបតី​អាមេរិក​ថ្មី បន្ទាប់ពី​ស្វា​នេះ​បាន​ទស្សន៍ទាយ​ជើងឯក​ពានរង្វាន់​យូរ៉ូ (​ព័រ​ទុយ​ហ្គា​ល់​) បាន​យ៉ាង​ត្រឹមត្រូវ​កាលពីដើម​ឆ្នាំនេះ​។​

​    ​ដោយ​ស្គាល់​ត្រឹម​ឈ្មោះ Geda សត្វ​ស្វា​សម្រាប់​ទស្សន៍ទាយ​មួយ​ក្បាល​នេះ​គឺជា​ពពួកសត្វ​ដ៏​ពេញនិយម​ថ្មី​មួយទៀត​ដែល​គេ​យកមក​ទស្សន៍ទាយ បន្ទាប់ពី​សត្វ​មឹក​ឈ្មោះ Paul បាន​ទស្សន៍ទាយ​ត្រូវជា​ច្រើន​គូ​កាលពី​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១០​។​

​    ​ដោយ​ស្លៀកពាក់​ពណ៌​លឿង​ជាមួយ​ឈ្មោះ​របស់​វា​ជាប់​អាវ សត្វ​ស្វា​នេះ​ត្រូវបាន​ផ្តល់ឱកាស​ជ្រើសរើស​រវាង Trump និង Hillary Clinton​។​

​    ​ឧទ្យាន​ទេសចរណ៍ Shiyanhu Ecological Tourism Park បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​វេ​ប​សាយ​របស់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បន្ទាប់ពី​ពិចារណា​រួចមក ស្វា​នេះ​បានជ្រើសរើស​លោក Trump​។ ដោយ​មិនបាន​រង់ចាំ​យូរ វា​ថែមទាំង​បាន​អបអរ​លោក Trump ជាមួយ​ការ​ថើប​មួយ​ខ្សឺ​ប​ទៀតផង​។​

​    ​សត្វ​ស្វា​អាយុ ៥ ឆ្នាំ​មួយ​ក្បាល​នេះ​បាន​ទស្សន៍​បាន​យ៉ាង​ត្រឹមត្រូវ ដោយ​វា​ជ្រើសរើស​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ថា​ជា​ជើងឯក​យូរ៉ូ ២០១៦ ដែល​នៅពេល​ទស្សន៍ទាយ​នោះ គេ​បានដាក់​ចេក​នៅ​ទង់ជាតិ​ព័រ​ទុយ​ហ្គា​ល់ និង​បារាំង ដូចនឹង​ការ​ទស្សន៍ទាយ​ប្រធានាធិបតី​លើក​នេះដែរ​៕

ប្រភព៖ Channelnewsasia

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់