adverise with khmeread Untitled 1

ពួក ISIS តម្រង់​កាមេរ៉ា​ថត​ចំពេល​កាណុង​រថក្រោះ​បែរ​ចំ​មុខរប​ស់វា​! មិនបាច់​ឆ្ងល់​ថា​ហេតុអ្វី​បានជា​គេ​យក​កាមេរ៉ា​ពួកវា​បាន​!

    ​វីដេអូ​ខ្លី​មិនគួរ​ឱ្យ​ជឿ​មួយ​នេះ​ត្រូវបាន​គេ​ជឿថា​ថត​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ជ្រុលនិយម បានបង្ហាញ​ពី​រថពាសដែក​មួយ ដែល​បញ្ជា​ដោយ​ទ័ព​ស៊ី​រី កំពុងធ្វើដំណើរ​ក្នុង​ទីក្រុង​កំពុងមាន​សង្គ្រាម​។​

​    ​ក្នុង​វីដេអូ ជន​សកម្មប្រយុទ្ធ ISIS ម្នាក់​បាន​កំពុង​ថត​សកម្មភាព​រថពាសដែក​បំពេញបេសកកម្ម​នៅលើ​ផ្លូវ មុន​ពេលដែល​រថក្រោះ​នោះ​បែរ​កាណុង​ចំ​វា ពេល​កំពុង​ថត ហើយ​រថក្រោះ​ក៏​បាញ់​ផ្លោង​សំដៅ​មកលើ​វា​តែម្តង​។​

​    ​ពេលនោះ​រថក្រោះ​បាន​ឈប់​មួយ​ភ្លែត ហើយក៏​តម្រង់​កាណុង​មកលើ​អ្នក​កាន់​កាមេរ៉ា​ថត​នោះ ដោយ​ផ្តាច់ផ្តិល​ជីវិត​របស់​វា​យ៉ាង​អាណោចអាធ័ម​។ ក្នុង​វីដេអូ​យើង​អាច​ឮ​សំឡេង​បាញ់​ជាច្រើន​គ្រាប់ រួមទាំង​សំឡេង​អគារ​បាក់​រំលំ​ផងដែរ​។ 

​    ​វីដេអូ​នេះ​ល្បី​ពេញ​អន​ឡាញ បន្ទាប់ពី​ស៊ែរ​ពេញ​បណ្ដាញ​សង្គម​។ ហើយ​កាលពី​ថ្មីៗ​នេះ​ផងដែរ កងទ័ព​របស់ ISIS បាន​អះអាងថា​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​មួយ​របស់​រុស្ស៊ី​ជាមួយនឹង​មី​ស៊ី​ល​របសខ្លួន​ក្នុង​តំបន់​កណ្ដាល​ប្រទេស​ស៊ី​រ៉ី​ផងដែរ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់