adverise with khmeread 1

ព័ត៌មាន​បន្ថែម​ស្តីពី​រថយន្ត MBW បើកបរ​ដោយ​ជនបរទេស​បុក​ម៉ូតូ​របួសធ្ងន់​២​នាក់ បើក​រត់ ក៏​ឆេះ​នៅលើ​ស្ពាន​ជ្រោយចង្វារ​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនជាតិ​បរទេស​ ៣ ​នាក់ បានធ្វើ​ដំណើរ​ដោយ​រថយន្ត​ម៉ាក BMW ស៊េរី​ទំនើប បាន​បើកបរ​យ៉ាង​លឿន ទំនងជា​ស្រវឹង​រេ​ពេញ​ផ្លូវ​ទៅបុក​ជាមួយ​ម៉ូតូ​បុរស​២​នាក់​ទាំង​កម្រោល បណ្តាលឱ្យ​រងរបួស​ធ្ងន់ ហើយ​រថយន្ត​បង្ក​ដែល​បើកបរ​ដោយ​ជនបរទេស ព្យាយាម​រត់​គេ​ទាំង​រថយន្ត​បែក​ធុង​ទឹក​កំដៅ រហូតដល់​លើ​ស្ពាន​ជ្រោយចង្វារ ទើប​រថយន្ត​ហុយផ្សែង​បង្ក​ទៅជា​អណ្តាតភ្លើង​ឆេះ​ឡើង​សន្ធោរ​សន្ធៅ តែ​មិន​បណ្តាលឱ្យ​ជនបរទេស​ទាំង​៣​នាក់​គ្រោះថ្នាក់​នោះទេ ។​

    ហេតុការណ៍​ខាងលើ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១២ និង​៥០​នាទី​យប់​ថ្ងៃទី​ឈាន៥ វិច្ឆិកា​២០១៦ នៅតាម​បណ្តោយ​ផ្លូវ​៤៧ ខាងជើង​វត្តភ្នំ (​មុខ​មន្ទីរពេទ្យ​កេតុមាលា​) ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ហើយ​បាន​បើក​រត់ រហូតដល់​លើ​ស្ពាន​ជ្រោយចង្វារ សង្កាត់​ជ្រោយចង្វារ​ត្រើយ​ខាងកើត​ទើប​រថយន្ត​ឈប់​ហើយ​ឆេះ​តែម្តង។​

    យោងតាម​ក្រុម​អ្នកសារព័ត៌មាន​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់ បានឱ្យដឹងថា ដំបូង​ពួកគាត់​ឃើញ​មាន​ករណី​រថយន្តបុក​ឡើង​រង្វង់​មូល​ព្រហ្ម​មុខ​បួន​ជ្រោយចង្វារ ទើប​ក្រុម​អ្នកយកព័ត៌មាន​យើង​បានធ្វើ​ដំណើរ​ចេញ​ទៅយក​រឿង​នោះ។​

    ខណៈពេល​កំពុងធ្វើដំណើ​រ​តាមផ្លូវ​មកដល់​ផ្លូវ ៤៧ ខាងជើង​វត្តភ្នំ មុខ​មន្ទីរពេទ្យ​កេតុមាលា ក៏​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក BMW ពណ៌​ពាក់​ស្លាក​លេខ 2AK-5772 បើកបរ​ដោយ​ជនបរទេស​ម្នាក់ រួម​ដំណើរ​២​នាក់​ទៀត តាម​បណ្តោយ​ផ្លូវ ៤៧ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​។​

    ខណៈនោះ​ក៏មាន​ស្ត្រី​ម្នាក់​ដើរ​ឆ្លងផ្លូវ​ពី​លិចទៅ​កើត ជាហេតុ​ធ្វើឱ្យ​រថយន្ត​កំពុងតែ​លឿន បួង​ចង្កូត​គេច ពី​ស្ត្រី​នោះ បណ្តាល​ជ្រុល​ទៅបុក​ម៉ូតូ​បុរស​២​នាក់​ទាំង​កម្រោល​លាន់​ដូច​រន្ទះ​ហោះ​ធ្លាក់​មកលើ​ថ្នល់ បណ្តាលឱ្យ​របួសធ្ងន់​បាត់មាត់បាត់ក​តែម្តង។​

    ប្រភព​បន្តថា បន្ទាប់​មក​រថយន្ត​បាន​រឺ​យ៉ែ​រ ថយក្រោយ​រួច​បើក​រត់ ទាំ​រថយន្ត​បែក​កង់​មុខ​ខាងឆ្វេង ដាច់​កាង​មុខ និង​បែក​ធុង​ទឹក​កំដៅ​។​ ឃើញ​ដូច្នេះ អ្នកយកព័ត៌មាន​បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ​ផង​និង​បាន​ទាក់ទង​តាម​វិទ្យុ​ទាក់​ទៅ​សមត្ថកិច្ច​ឱ្យជួយ​ស្ទាក់ ទៅតាម​រថយន្ត​ដែល​កំពុងបើក​រត់ តែ​រថយន្ត​នៅតែ​ព្យាយាម​រត់​ទាំង​ភ័យ រហូតដល់​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ ខាងកើត ទើប​រថយន្ត គាំងម៉ាស៊ីន​ទៅ​លែងរួច ហើយ​ភ្លាមនោះ​ជនបរទេស ទាំង​៣​នាក់​បាន​ចេញពី​រថយន្ត​គេចខ្លួនបាត់​ម្នាក់​ជា​អ្នកបើករថយន្ត ហើយ​២​នាក់​ទៀត​ឃាត់​បាន​។​

    ក្រោយពី​ឃាត់​បាន​ហើយ មួយសន្ទុះ​ក៏មាន​ផ្សែង​ធំក្លិន​ឈ្ងៀម ស្រាប់តែ​លេចចេញ​មាន​អណ្តាតភ្លើង​ឆេះ​ឡើង​បន្តិច​ម្តង​រហូត​សន្ធោរ​សន្ធៅ​តែម្តង ។​ ទើប​មាន​សមត្ថកិច្ច​ប៉ូលិស​ជ្រោយចង្វារ​ម្នាក់ រហ័ស​នាម "15 Z" ​យក​បំពង់​ពន្លត់​មក​បាញ់​តែ​មិនបាន​រលត់ ក៏បាន​សុំ​ជំនួយ​ពី​រថយន្ត​ពន្លត់។​

    ភ្លាមនោះ​មាន​រថយន្ត​២​គ្រឿង​ចេញមក​ជួយ ទី​១​របស់​ខណ្ឌ​ជ្រោយចង្វារ និង​មួយគ្រឿង​ទៀត​ខណ្ឌដូនពេញ មក​បាញ់​ទើប​រលត់ទៅវិញ​១០០​ភាគរយ ក្នុង​ហេតុ​ការ​នេះ​គេ​ឃើញ​មាន​វត្តមាន​លោក​អធិការ​ប៉ូលិស​ខណ្ឌដូនពេញ ជួយ​អន្តរាគមន៍​ផងដែរ​។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បានមក​វាស់វែង​ម៉ូតូ​នៅ​កន្លែងកើតហេតុ និង​ឃាត់ខ្លួន​ជនបរទេស​២​នាក់ ព្រមទាំង​ស្ទួ​ត​យក​រថយន្ត​ដែល​បង្ក​បន្ទាប់ពី​ឆេះ​ខ្ទេច​យកទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ៕

adverise with khmeread

មតិយោបល់