adverise with khmeread Tarkariwalikusum

នាំគ្នាតាមរក​ទេពធីតា​លក់​បន្លែ ផ្អើល​មួយ​ចំហៀង​អាស៊ី​ខាងត្បូង​និង​មជ្ឈិមបូព៌ា ទីបំផុត​រកឃើញ​ហើយ​! នាង​មកពី​ប្រទេស​នេ​ប៉ាល់​

    ​កាលពីពេល​ថ្មីៗ​នេះ ជាង​ថតរូប​ប្រចាំ​សារព័ត៌មាន Gundruk Post គឺ​លោក Rupchandra Maharjan បាន​ថតរូប​នារី​ស្រស់ស្អាត​សញ្ជាតិ​នេ​ប៉ាល់​ម្នាក់ កំពុង​យក​បន្លែ​ផ្លែឈើ​មក​លក់​នៅ​ទីផ្សារ​។​

​    ​រូបភាព​របស់​កញ្ញា​ដែល​គេ​ដាក់​រហស្សនាម​ថា Tarkariwali (​អ្នកលក់​បន្លែ​) បាន​ល្បី​រន្ទឺ​ពេញ​បណ្តាញ​សង្គម​នៅ​ប្រទេស​នេ​ប៉ាល់ ធ្លាយ​ដល់​ឥណ្ឌា ប៉ា​គី​ស្ថាន និង​បណ្តា​ប្រទេស​អារ៉ាប់ បន្ទាប់ពី​រូបនេះ​ត្រូវបាន​បង្ហោះ​ចូល​បណ្តាញ​សង្គម​។ 

​    ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ជីវិត​នារី​ប៉ា​គី​ស្ថាន​ម្នាក់​ក៏ត្រូវ​បាន​ផ្លាស់ប្តូរ​ទាំងស្រុង​ដែរ ដោយសារ​រូបភាព​របស់​នាង​ស្អាត ដូច​កញ្ញា​នេ​ប៉ាល់​ខាងលើ​។​

​    ​ដូច្នេះ តើ​ជីវិត​កញ្ញា​លក់​បន្លែ​ដ៏​ស្រស់​សោភា​ម្នាក់នេះ​នឹង​ផ្លាស់ប្តូរ​ដែរឬទេ បន្ទាប់ពី​រូបភាព​របស់​នាង​កំពុង​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម​?៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់