adverise with khmeread Untitled 1

កម្មវិធី MOBO បង្ខំចិត្ត​សូម​អភ័យទោស បន្ទាប់ពី​ប្រកាស​ជ័យលាភី​ខុស​

​    ​លោក Rickie Haywood Williams និង​លោក Melvin Odoom ពិធីករ​កម្មវិធី MOBO នៅ​ឆ្នាំនេះ បង្ខំចិត្ត​កែសម្តី​របស់ខ្លួន​ឡើងវិញ បន្ទាប់ពី​ប្រកាស​ជ័យលាភី ខុស​។​

​    ​ដោយសារ “​កំហុស​អ​ចេតនា​” ក្រុម​ចម្រៀង WSTRN ដែលមាន​សមាជិក​បីនាក់​ត្រូវ​ប្រកាសថា ជា​ជ័យលាភី​ទទួល​ពានរង្វាន់​សម្រាប់​បទ​ចម្រៀង​ល្អ​ដាច់​គេ ហើយ​ថែមទាំង​ឡើង​ថ្លែង​សុន្ទរកថា​ទទួលពាន​ទៀតផង​។​

​    ​ប៉ុន្តែ​តាមពិត ពាន​នេះ​គឺ​ត្រូវ​ប្រគល់ជូន​តារាចម្រៀង​ឈ្មោះ Abra Cadabra ។ មើលទៅ​ហាក់ដូចជា​អឹមអៀន ពិធីករ​ទាំង​ពីរបាន​កែសម្តី​របស់ខ្លួន​ឡើងវិញ បន្ទាប់ពី​ដឹងថា ពួកគេ​បានប្រកាស​ជ័យលាភី​ខុស​ទាំងស្រុង​។​

​    ​លោក Ricky បាន​និយាយថា “​អូ​ខេ​! លោក​លោ​ស្រី​អ្នកនាង​កញ្ញា យើង​ពិតជា​សោកស្តាយ ប៉ុន្តែ​មាន​អ្នកទទួលបាន​ស្រោមសំបុត្រ​ខុស​សម្រាប់​ពាន​បទ​ចម្រៀង​ល្អ​ដាច់​គេ​។ យើង​បានប្រកាស​ជ័យលាភី​ខុស​...​ដូច្នេះ​យើង​ចាំបាច់​ត្រូវ​កែប្រែ​។ ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​សូម​ប្រកាសថា ពាន​បទ​ចម្រៀង​ល្អ​ដាច់​គេ​ឆ្នាំ​២០១៦ MOBO បាន​ទៅលើ​តារាចម្រៀង Abra Cadabra “៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់