adverise with khmeread 1

វ៉ៃខ្នោះ​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន ​២២ ​កញ្ចប់​នៅ​កំពង់ហ្លួង​ (​មាន​វីដេអូ​)

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​រួមទាំង  គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២២​កញ្ចប់​ (០១​កញ្ចប់​ធំ​) ​កាលពី ថ្ងៃទី​០៥ ​វិច្ឆិកា​ ឆ្នាំ​២០១៦ វេលា​ម៉ោង៧ ​និង​០៥ នាទី​ព្រឹក​នេះ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ភូមិ​ជ្រោយ​ឬ​ស្សី ឃុំ​កំពង់ហ្លួង ស្រុក​ព​ញ​ឮ ខេត្តកណ្តាល​។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ នុត សុខ​ហេង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ ហើយ​គឺជា​មុខសញ្ញា​សកម្ម​ជួញដូរ​ក្នុង​មូលដ្ឋាន​ផងដែរ មាន​ទីលំនៅ​ភូមិ​កើតហេតុ​។​

    វត្ថុតាង​ចាប់យក​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន​២២​កញ្ចប់ ១៥​តូច មធ្យម​០១​កញ្ចប់ និង​០១​ក​ញ្ចា​ប់​ធំ ទូរ​ស័ព្ទ​ដៃ​០៤ គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​០១ កាបូប​០១ លុយ​៣០ម៉ឺ​ន​រៀល ដាវ​០១-​កាំបិតផ្គាក់​០១ និង​ថង់​វិច​ខ្ចប់​ថ្នាំញៀន​មួយចំនួន។​

    ប៉ូលិស​បន្តថា ដំបូង​កម្លាំង​ជំនាញ​បានទទួល​ព័ត៌មាន​ថា​ជនសង្ស័យ​ខាងលើ​កំពុង​ធ្វើ​​សកម្មភាព​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ​។ ​បន្ទាប់មក​កម្លាំង​ជំនាញ​យុត្តិធម៌​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បានធ្វើការ​ឃាត់ខ្លួន ​និង​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​និង​វត្ថុតាង​ដូចខាងលើ​បញ្ជូនមក​អធិការ​រដ្ឋា​ន​ប៉ូលិស​ស្រុក​ពញាឮ​ដើម្បី​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

 

adverise with khmeread

មតិយោបល់