adverise with khmeread 1

គ្រូបង្រៀន​ម្នាក់​លែងលះ​ប្រពន្ធ​ជាង​១០​ឆ្នាំ កើតមាន​វិបត្តិ​ផ្លូវចិត្ត​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​

    កណ្តាល ៖ បុរស​ជា​គ្រូបង្រៀន​ម្នាក់​លែងលះ​ប្រពន្ធ​ជាង​១០​ឆ្នាំ កើតមាន​វិបត្តិ​ផ្លូវចិត្ត​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន កាលពី​ថ្ងៃទី​០៥​​ វិច្ឆិកា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​០១​រំលង​អា​ធ្រា​ត្រ​នៅ​ចំណុច​ក្នុង​បន្ទប់ដេក​របស់​ជនរ​ង​គ្រោះ ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ 

    ប៉ូលិស​និយាយថា បុរស​គិត​ខ្លី​ឈ្មោះ ម្លិះ សុខ​នៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្រូបង្រៀន​នៅ​សាលា​អនុវិទ្យាល័យ​ ​ឆក់​ឈើ​នាង មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ឃុំ​កើតហេតុ​។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ នៅ​ថ្ងៃទី​០៤​ វិច្ឆិកា​ ២០១៦ វេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់​ជនរងគ្រោះ​បាន​អង្គុយលេង​ជាមួយ​កូន​ជាធម្មតា ហើយ​បាន​ឡើងទៅ​ដេក​នៅក្នុង​បន្ទប់​នៅ​ជាន់​ទី​២។​

    លុះ​ព្រឹក​ឡើង​ថ្ងៃទី​០៥​ វិច្ឆិកា ​២០១៦ វេលា​ម៉ោង​៩​ឈ្មោះ ម្លិះ សុខ​ខុន ភេទ​ស្រី អាយុ​៥៩​ឆ្នាំ ជា​បង​បង្កើត​ជនរងគ្រោះ​បាន​ឡើង​ហៅ​ជនរងគ្រោះ​ឱ្យមក​ហូប​បបរ​។ ពេល​បើកទ្វារ​បន្ទប់​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ចងក​ដោយ​ក្រមា​ជាប់​ទៅនឹង​គ្រោងបង្អួច​ស្លាប់​បាត់ទៅហើយ រួច​ក៏​ផ្អើលឆោឡោ​ដល់​អ្នកជិតខាង​នាំគ្នា​ស្រាយ​ទម្លាក់​ចុះ​។​

    សូមបញ្ជាក់ថា​ជនរងគ្រោះ​មាន​ប្រពន្ធ និង​មាន​កូនស្រី​ម្នាក់​បច្ចុប្បន្ន​រៀបការ​រួចហើយ។ ជនរងគ្រោះ​បាន​លែងលះ​ប្រហែល​១០​ឆ្នាំ​មកហើយ តាំងពី​ពេលនោះ​មក​ក៏មាន​សភាព​បញ្ហា​វិបត្តិ​ផ្លូវចិត្ត​គិត​ច្រើន មិនសូវ​ហូបបាយ​ទឹក​។​

    ឆ្លងតាម​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​ប៉ូលិស​បច្ចេកទេស​ស្រុក មានការ​ចូលរួម​ពី​គ្រូពេទ្យ អាជ្ញាធរ​ភូមិ​ឃុំ និង​សាច់ញាតិ​របស់​ជនរងគ្រោះ ឃើញថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​ធ្វើអត្តឃាត​ចងក ចំពោះ​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ឱ្យ​សាច់ញាតិ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់