adverise with khmeread Fca8ad9c21d33ea82ebb093503eec607408a22c8

មិនគួរឲ្យជឿ! ក្រុមប៉ូលិសហូឡង់អាច Hack លើទូរស័ព្ទដៃ Blackberry

    ​ក្រុមប៉ូលិស​ហូ​ឡង់​បានបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បាន​រកឃើញ​ផ្លូវ​ដើម្បី Hack លើ Message លើ​ទិន្នន័យ​ស្មា​ត​ហ្វូ​ន​ដែល​បាន​ចងកូដ​ជាប់ (Encrypted) របស់​ទូរស័ព្ទ Blackberry ខណៈដែល Blackberry ត្រូវគេ​ទទួលស្គាល់ថា​ជា​ទូរស័ព្ទ​ដែលមាន​សុវត្ថិភាព​បំផុត​នៅលើ​លោក​។​

​    ​ព័ត៌មាន​បាន​លេច​ធ្លាយ​ដំបូង​ក្នុង​ខែធ្នូ​ឆ្នាំទៅ​នៅលើ​គេហទំព័រ Misdaadnieuws.com ហើយ​ប្រភព​វេ​ប​សាយ​នេះ​បាន​ទម្លាយ​ថា​មាន​វិទ្យាស្ថាន​មួយ​នៅ​ប្រទេស​ហូ​ឡង់​ឈ្មោះ Forensic Institute បាន​បំបែក​ចូលទៅក្នុង​ឧបករណ៍ Blackberry ដែលមាន Encrytion ល្អ​ជាងគេ​នោះ​។ សូម្បីតែ​លុប Email ដែលមាន​ទំហំ​ធំៗ​ក៏​ពួកគេ​អាច​ហៅ​វិញ​បានដែរ​។  ម​ន្រី្ត​ប៉ូលិស​បច្ចេកវិទ្យា​នឹងមិន​អាច Hack ពី​ចម្ងាយ​ទៅលើ​ទូរស័ព្ទ​បានទេ ប្រសិនបើ​គ្មាន​វិទ្យាស្ថាន​នេះ​ជួយ​ពីក្រោយ​។ ហើយ​វិទ្យាស្ថាន​នេះ​ក៏បាន​ជួយ​ប៉ូលិស​ក្នុងការ​ទទួល​នូវ​ភស្ដុតាង​ក្នុងករណី​ព្រហ្មទណ្ឌ​នានា​នៅ​ប្រទេស​ហូ​ឡង់​ផងដែរ​។​

​    ​គួរ​បញ្ជាក់ថា រឿងនេះ​អាច​បង្ហាញ​ពី​ការវាយប្រហារ​ថ្មី​មួយទៀត​នៅលើ​ទូរស័ព្ទដៃ Blackberry ដែលជា​ទូរស័ព្ទ​សំណព្វចិត្ត​របស់​រដ្ឋាភិបាល​ជាច្រើន​ក្នុងនោះ​រួមមាន​ទាំង​សហរដ្ឋអាមេរិក​ផងដែរ ដោយ​មន្ត្រី​សេត​វិមាន​ជាច្រើន​សុទ្ធតែ​បាន​កំពុង​ប្រើប្រាស់​ទូរស័ព្ទ​នេះ​ដើម្បី​រក្សា​រឿង​សម្ងាត់​តាមរយៈ​អ៊ីមែល​ដែលមាន​សុវត្ថិភាព​បំផុត​របស់​ប្រព័ន្ធ​ទូរស័ព្ទ​នេះ​។​

​    ​បើ​យោងទៅលើ​វេ​ប​សាយ Dating របស់​ប៉ូលិស​ហូ​ឡង់​បាន​ឲ្យ​ដឹងថា តាំងពី​ខែមករា​ឆ្នាំ​២០១៥​មក ប៉ូលិស​ទាំងនេះ​បាន​ទាញ​អ៊ី​ម៉ែ​ល​ដែល​បាន Encrypted ពី​អ្នក​ប្រើ​ចំនួន ៣២៥ នាក់​ក្នុងចំណោម​អ្នកប្រើប្រាស់​សរុប​ចំនួន ៩.៧២០ នាក់ និង​បាន​គ្រប់គ្រង​អ៊ី​ម៉ែ​ល​របស់​មនុស្ស​ចំនួន ២៧៩ នាក់​ក្នុងចំណោម​អ្នក​ទាំង ៣២៥​នាក់​នោះ​។​

​    ​វេ​ប​សាយ​ដដែល​បានឱ្យដឹង​ទៀតថា ការដែល​អាច Hack បាន​នេះ​គឺ​ពឹង​ផ្អែកទៅលើ​កម្មវិធី​មួយ​ឈ្មោះ UFED4PC បង្កើតឡើង​ដោយ​ក្រុមហ៊ុន​អ៊ីស្រាអែល Cellebritte៕

adverise with khmeread
ប្រភព៖ ហុងគីអាត់

មតិយោបល់