adverise with khmeread Unnamed %281%29

កម្មវិធី "​ពិគ្រោះ​ជំងឺ​ដោយ​ឥតគិតថ្លៃ" ​អបអរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិ​ច្ឆិ​កា និង​ព្រះ​រាជពិធី​បុណ្យអ៊ុំទូក​

    ភ្នំពេញ ៖ ដើម្បី​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិ​ច្ឆិ​កា និង​ព្រះ​រាជពិធី​បុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នា​ពែ​ល​ខាងមុខនេះ មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​មាន​រៀបចំ “​កម្មវិធី​ ពិគ្រោះ​ជំងឺ​ដោយ​ឥតគិតថ្លៃ​”។​

    ប្រកាស​ព័ត៌មាន​របស់​មន្ទីរពេទ្យ​បានឱ្យដឹងថា សម្រាប់​អ្នកជំងឺ​មក​ពិនិត្យ​ជំងឺ​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៅ​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ មានរយៈពេល១១​​ ថ្ងៃ​គិតពី​ថ្ងៃទី​៧ ខែ​វិ​ច្ឆិ​កា ឆ្នាំ​២០១៦ ដល់ ថ្ងៃទី​១៧ ខែ​វិ​ច្ឆិ​កា ឆ្នាំ​២០១៦។

    កម្មវិធី​ពិគ្រោះ​ជំងឺ​ខាងលើនេះ មាន​វេជ្ជបណ្ឌិត​ជំនាញការ​វៀតណាម​​ មកពី​មន្ទីរពេទ្យ​ជោ​រៃ​ទីក្រុង​ហូជីមិញ សហការ​ជាមួយ​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ ធ្វើការ​ពិនិត្យ ព្យាបាល និង​ផ្តល់​ប្រឹក្សា​ដោយផ្ទាល់​។​

    ក្នុងនោះ​រួមមាន​ផ្នែក​ឯកទេស ដូចជា ផ្នែក​ជំងឺ​ទូទៅ, ​ផ្នែក​វះកាត់​ទូទៅ​, ​ការពិនិត្យ​សុខភាព​ជាប្រចាំ​, ជំងឺ​ផ្លូវ​រំលាយ​អាហារ​, ជំងឺ​បេះដូង​,​ ជំងឺ​សន្លាក់ឆ្អឹង, ​ជំងឺ​ប្រព័ន្ធ​ប្រសាទ​, ជំងឺ​ក្រពេញ Hormone,​ ជំងឺ​រលាក​ថ្លើម​, ​សម្ភព និង​រោគ​ស្ត្រី, ​ចក្ខុរោគ​, វះកាត់​ត្រចៀក​ច្រមុះ​បំពង់ក​, វះកាត់​ប្រព័ន្ធ​តម្រងនោម​, វះកាត់​ឆ្អឹង​ពិនិត្យ​ទូទៅ។​

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​អាសយដ្ឋាន​៖ ផ្លូវជាតិ​លេខ​១ ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ឬ​តាមរយៈ​ខ្សែ​ទូរស័ព្ទ​បន្ទាន់ 023 684 1001 / 023 684 1002៕

adverise with khmeread

មតិយោបល់