adverise with khmeread Untitled 1

ព្រឺ​សម្បុរ​ខ្ញាក​! ម្តាយ​រូបនេះ​ដេក​លែង​លក់​រាល់​យប់​ដោយសារ​ប្រទះឃើញ​ស្រមោល​ខ្មោច​ទាហាន​សម័យ​សង្គ្រាម​កំពុង​មើ​លម​កកូន​របស់គាត់ ក្នុង​រូបថត​មួយ​សន្លឹក​

    ​ម្ដាយកូន​បីនាក់​មួយរូប​បាន​និយាយថា គាត់​មិនអាច​គេង​លក់​ស្រួល​បានទេ បន្ទាប់ពី​ឃើញ​ព្រលឹង​ខ្មោច​ទាហាន​សង្គ្រាមស៊ីវិល​ពីរ​នាក់​ក្នុង​រូបភាព​កូន​របស់គាត់ ពេលចេញ​ដើរ​កម្សាន្ត​វិស្សមកាល កាលពី​ខែ​មុន​។​

​    ​នាង Charlotte Harding វ័យ ៣០ ឆ្នាំ​បាន​ទៅ​សារៈមន្ទីរ​ប្រវត្តិសាស្ត្រ​ជាតិ St Fagans ក្នុង​ទីក្រុង Cardiff ប្រទេស​វែ​ល (​ចក្រភព​អង់គ្លេស​) កាលពី​ចុងខែ​មុន ហើយ​ក៏បាន​ថតរូប​គ្រួសារ​របស់​នាង​និង​មិត្តភក្តិ​របស់​នាង​នៅ​ទីនោះ​។​

​    ​ប៉ុន្ដែ​ម្ដាយ​រូបនោះ​ចាប់​តាំង​នោះមក​ក៏​ប្រទះឃើញ​អ្វីមួយ​ក្នុង​រូបភាព ដោយ​នាង​ជឿថា​ជា​ខ្មោច​បុរស​ពី​នាក់​កំពុង​សម្លឹងមើល​កូន​របស់គាត់​ពី​ព្រៃ ក្នុង​រូបភាព​មួយ​សន្លឹក​។​

​    ​ម្តាយ​នេះ​និយាយថា ឥឡូវ​គេង​អត់​លក់​សោះ បន្ទាប់ពី​រកឃើញ​រូប​ខ្មោច​ទាហាន​ដែល​ស្លាប់​ក្នុង​សមរភូមិ St Fagans ក្នុង​ឆ្នាំ ១៦៤៨ កន្លែង​ដែលមាន​ទាហាន​ស្លាប់​ប្រមាណ ២០០ នាក់​។​

​    ​ការស្រាវជ្រាវ​របស់​ម្តាយ​រូបនេះ​ក៏បាន​បង្ហាញ​ដែរ​ថា ឈុត​ទ័ព​សម័យ​នោះ​គឺមាន​រូបរាង​ដូច​ក្នុង​រូបភាព​នៅ​សារៈមន្ទីរ​យ៉ាង​អ៊ីចឹង​។​

​    ​គាត់​ក៏បាន​និយាយទៀតថា "​ខ្ញុំ​មិនមែនជា​អ្នក​ជំនឿ​រឿង​ខ្មោច​ព្រាយ​បិសាច​អ្វី​នោះទេ​។ ប៉ុន្ដែ​ពួកគេ​បានបង្ហាញ​ខ្លួន​ក្នុង​រូបភាព​របស់ខ្ញុំ​។ ខ្ញុំ​មិនបាន​គេង​លក់​នោះទេ​ចាប់តាំងពី​ឃើញ​វា​មក ហើយ​ខ្ញុំ​ក៏មាន​ការ​ញញើត​ដែរ​"​។​

​    ​គាត់​បន្តថា "​ប្ដី​របស់ខ្ញុំ​ឈ្មោះ Richard មានការ​សង្ស័យ និង​មិន​ជឿ​ក្នុង​រឿងនេះ​ទេ​"​។ ប្ដី​របស់គាត់​ក៏បាន​និយាយប្រាប់​គាត់​ថា វា​គ្រាន់តែ​ជា​ផ្កា​តែប៉ុណ្ណោះ បន្ទាប់មក​គាត់​ក៏បាន​នាំ​គាត់​ទៅ​មើល​កន្លែង​ដើម​។ ប៉ុន្ដែ​ពេល​ដល់​កន្លែង​នោះ ប្ដី​របស់គាត់​ក៏​ព្រឺ​សម្បុ​ខ្ញាក និង​គ្មានអ្វី​ត្រូវ​និយាយ​ទេ​។ ហើយ​គាត់​ក៏បាន​ស្នើ​ប្រពន្ធ​គាត់​ឱ្យ​ឈប់​មើល​រូបថត​នោះ​៕

រូបភាពសារមន្ទីរ St Fagans National History Museum

ប្រភព៖ ដេលីមែល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់