adverise with khmeread Article doc hs753 6nn236asoe47e44dd49cad5a106 289 634x354

ព្រឹក​ថ្ងៃអាទិត្យ​ស្អែក​នេះ Manny Pacquiao វ៉ៃ​ដណ្តើម​ខ្សែក្រវាត់ WBO ពី Jessie Vargas

    ​Manny Pacquiao បានប្រកាស​ចូលនិវត្តន៍​ពី​កីឡាប្រដាល់​កាលពី ៧ ខែ​មុន ប៉ុន្តែ​បន្ទាប់ពី​ជាប់​ជា​ព្រឹទ្ធសមាជិក​រួចមក រូបគេ​ក៏មាន​ចំណូលចិត្ត​វិល​ត្រឡប់មក​សង្វៀន​ប្រដាល់​ឡើងវិញ ហើយ​ឥឡូវ​សង្វៀន​បានរៀបចំ​រួចជាស្រេច​ដើម្បី​ស្វាគមន៍​រូបគេ​ត្រឡប់មកវិញ​។ 

​    ​Manny Pacquiao ​សង្ឃឹម​ដណ្តើមបាន​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក WBO ជា​លើក​ទី​បី​។ ប៉ុន្តែ​ទោះបី​រូបគេ​មានការ​ងារ​ពីរ រួមទាំង​ការងារ​ជា​ព្រឹទ្ធសមាជិក​ផង​នោះ រូបគេ​ក៏​នៅ​ឆ្លៀត​ហ្វឹកហាត់​យ៉ាង​ពេញទំហឹង មុននឹង​ចូលមក​ការប្រកួត​ថ្ងៃទី ៥ វិច្ឆិកា (៦ វិច្ឆិកា ពេលព្រឹក​នៅ​កម្ពុជា​) នៅ​ទីក្រុង Las Vegas​។ 

​    ​Manny Pacquiao ដែល​នឹងមាន​អាយុ ៣៨ ឆ្នាំ​នៅ​ខែក្រោយ​នេះ នឹង​ប្រកួត​ជាមួយ​ជើងឯក​ម្ចាស់​ខ្សែក្រវាត់ WBO វ័យក្មេង គឺ​កីឡាករ Jessie Vargas ដែលមាន​ប្រៀប​ទាំង​កម្ពស់ និង​ទម្ងន់​។ 

​    ​Pacquiao ថ្លឹង​ទម្ងន់​កាលពី​ថ្ងៃ​សុក្រ​គឺមាន​ចំនួន ៦៥,៧ គីឡូក្រាម រីឯ Vargas គឺ ៦៦,៥ គីឡូក្រាម​។ 

​    ​Pacquiao ធ្លាប់​ឈ្នះ​ខ្សែក្រវាត់ WBO លើកដំបូង​ក្នុង​ឆ្នាំ ២០១០ ពេល​ផ្តួល​កីឡាករ Miguel Cotto ហើយ​បាន​របូត​ខ្សែក្រវាត់​នេះ​កាលពី ២ ឆ្នាំមុន​ក្រោម​ថ្វីដៃ​កីឡាករ Timothy Bradley បន្ទាប់មក​ក៏​ដណ្តើមបាន​មកវិញ​ក្នុងការ​ប្រកួត​សងសឹក​ជាមួយ Timothy Bradley ក្នុង​ឆ្នាំ ២០១៤​។ បន្ទាប់មក​គាត់​បាន​របូត​វា​វិញ​ក្រោម​ថ្វីដៃ​របស់ Floyd Mayweather កាលពី​ឆ្នាំ ២០១៥៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់