adverise with khmeread 1

មូលហេតុ​ដែល​អាហារ​ពណ៌​ក្រហម ជួយ​ឱ្យ​រាងកាយ​មាំមួន សុខភាព​ល្អ​

    ​ហេតុអ្វី​បានជា​អាហារ​ពណ៌​ក្រហម​ល្អ​ដល់​រាងកាយ​? ពណ៌​ក្រហម​គឺជា​ពណ៌​មួយ​ដែល​មនុស្ស​ឃើញ​រាល់ថ្ងៃ​។ ក្នុងន័យ​វិទ្យាសាស្ត្រ​ពណ៌​ក្រហម​គឺ​ពណ៌​ទាក់ទាញ​ក្រសែភ្នែក​ដូចជា​ឥ​ន្ធ​ធនូ​អ៊ីចឹង​។ ក្នុងន័យ​សិល្បៈ​ពណ៌​ក្រហម​វា​គឺជា​និមិត្តសញ្ញា​បង្ហាញ​ពី​សេចក្ដី​ស្រា​ឡាញ់ និង​តណ្ហា​។ ក្នុងន័យ​របស់​អាហារ​មាន​សារធាតុចិញ្ចឹម​វិញ ពណ៌​ក្រហម​គឺជា​អាហារ​ផ្ដល់ឱ្យ​សុខភាព​ល្អ​។​

​    ​អាហារ​ពណ៌​ក្រហម​ពោរពេញ​ទៅដោយ ថាមពល សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ Anthocyanins ដែល​ជួយ​រាងកាយ​កម្ចាត់​រ៉ាឌីកាល់​សេរី និង​ជាតិពុល​អាក្រក់ៗ​ដែលនាំឱ្យ​មាន​បញ្ហា​ក្នុង​កែវភ្នែក​របស់​អ្នកជំងឺ​ជរា ជាពិសេស​ជំងឺមហារីក​ដូចជា មហារីក​ក្រពេញ​ប្រូ​ស្ដា​ត​ជាដើម​។ លើសពីនេះ​អាហារ​ពណ៌​ក្រហម​អាចជួយ​ការពារ​រាងកាយ​របស់​អ្នក​ជៀស​ពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ដាច់​សរសៃឈាម​ផ្សេងៗ​ដោយ​ការកាត់បន្ថយ​សម្ពាធ​ឈាម និង​កម្រិត​កូ​ឡេ​ស្ដេ​រ៉ុល​មិនល្អ​ចេញ​។​

​    ​យោងតាម​ការសិក្សា​អាហារ​ក្រហម​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការល្អ ជាពិសេស​អ្នកមាន​បញ្ហា​ឈឺសន្លាក់ ឈឺសន្លាក់​រ៉ាំ​រៃ រលាក​សន្លាក់​ផងដែរ​។ ដូច្នេះហើយ វា​ជា​ការល្អ​បំផុត​ដែល​លោកអ្នក​គួរ​ឧស្សាហ៍​ទទួលទាន​បន្លែ​ផ្លែឈើ​ដែលមាន​ពណ៌​ក្រហម​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់