adverise with khmeread 1

ស្ត្រី​គ្រប់រូប​គួរ​រៀន​សម្គាល់​ពី​រោគសញ្ញា​ពុក​ឆ្អឹង ដើម្បី​បង្ការ​ជាមុន​!

    ​ជាធម្មតា​ស្ត្រី​ងាយ​កើត​ជំងឺ​ពុក​ឆ្អឹង​ជាង​បុរសៗ ជាពិសេស​ក្រោយពេល​ស្ត្រី​អស់​រដូវ​។ ហេតុនេះហើយ​លោកអ្នក​ត្រូវ​ដឹង​ចាំបាច់​ណាស់​អំពី​រោគសញ្ញា​ជំងឺ​ពុក​ឆ្អឹង​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ជាមុន​។ 

​    ​រោគសញ្ញា​: ដំណាក់កាល​ដំបូង​មិន​បង្កឱ្យមាន​រោគសញ្ញា​ធ្ងន់ធ្ងរ​នោះទេ វា​អាច​បង្ក​ឱ្យ​ឈឺចាប់​ងំ​នៅក្នុង​ឆ្អឹង រឺ សាច់ដុំ ជាពិសេស​ឈឺចាប់​នៅ​នឹង​ឆ្អឹងខ្នង​ផ្នែក​ខាងក្រោម ឬ នៅ​នឹង​ក​។ ជំងឺ​នេះ​អាច​ឈឺចាប់​ក្នុង​ឆ្អឹង​ខ្លាំង​រហូតដល់​មិនអាច​ធ្វើ​សកម្មភាព​បាន​។​

​    ​មូលហេតុ​: សារធាតុ​រ៉ែ​សំខាន់ៗ ២​យ៉ាង​គឺ កាល់ស្យូម (Calcium) និង ផូស្វាត (Phosphate) គឺជា​អ្នក​ជួយ​ក្នុង​ការបង្កើត​ឆ្អឹង​។ កាល់ស្យូម​ក៏​ជា​សារធាតុ​រ៉ែ​សំខាន់​ផងដែរ​សំរាប់​ធ្វើឱ្យ​សរីរាង្គ​ដទៃ ដំណើរការបាន​ត្រឹមត្រូវ​ដូចជា​បេះដូង​, ខួរក្បាល​… ។​ល​។ ដើម្បីឱ្យ​សរីរាង្គ​សំខាន់ៗ​ទាំងនេះ​ដើរ​បាន​ត្រឹមត្រូវ នោះ​រាងកាយ​ត្រូវការ​ស្រូបយក​កាល់ស្យូម​ដែល​បាន​ស្តុក​ទុក​ក្នុង​ឆ្អឹង ដើម្បី​រក្សា​កម្រិត​កាល់ស្យូម​ក្នុង​ឈាម​។ ប្រសិនបើ​ចំនួន​កាល់ស្យូម​មិនបាន​គ្រប់គ្រាន់ ឬ ប្រសិនបើ​រាងកាយ​មិន​ស្រូបយក​កាល់ស្យូម​គ្រប់គ្រាន់​ពី​អាហារ​ប្រចាំ​ថ្ងៃនោះ ការផលិត​ឆ្អឹង​ហើយ​និង​ភ្នាស​របស់​ឆ្អឹង​នឹងត្រូវ​រងគ្រោះ ឆ្អឹង​អាច​ចាប់ផ្តើម​ខ្សោយ ពុក​ហើយ និង​ងាយ​បាក់​បំផុត​។​

​    ​សេ​ក្តី​ណែនាំ​: ទទួលទាន​អាហារ​ដែលមាន​ជាតិ​កាល់ស្យូម​ឱ្យបាន​ច្រើន ក្នុងនោះ​មានដូចជា បន្លែ​បៃតង ទឹក​ដៅ​គោ​ដែលមាន​ជាតិ​ខ្លាញ់​ទាប ស្ពៃ​ប្លក់​ច​យ ទឹកដោះគោ​ជូរ ស្ពៃ​ប្រូ​ខូ​លី សណ្តែកខៀវ គ្រាប់​ផ្លែ​អាល់​ម៉ុង ត្រី​..​។​ល​។​

​    ​ការយល់ដឹង​: កាល់ស្យូម​អាច​ស្រូប​បានល្អ​លុះត្រាតែ​ត្រូវបាន​ប្រើប្រាស់​ជាមួយ វីតាមីន D​។ អាហារ​សម្បូរ​វីតាមីន D មានដូចជា សាច់គោ ផ្សិត ត្រី​សាល់​ម៉ុង សណ្តែកសៀង ស៊ុត​...​។ ប្រសិនបើ​ចង់​លេបថ្នាំ​វីតាមីន D ក៏បាន តែ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​៕ 

adverise with khmeread

មតិយោបល់