adverise with khmeread Untitled 1

មនុស្ស ៥ រូបនេះ ស្លាប់​ដោយសារ​របស់​ដែល​ខ្លួន​ជា​អ្នក​បង្កើតឡើង​

    ​១. លោក Henry Smolinski
​    ​លោក Henry Smolinski គឺជា​វិស្វករ​អាមេរិក​នៅ​ក្រុមហ៊ុន Northrop​។ គាត់​បាន​ចាក​ចេញពី​ការងារ​របស់គាត់ ដោយសារ​ចាប់ផ្ដើម​បង្កើត​រថយន្ត​កំពូល​មួយ ដោយ​ក្រុមហ៊ុន​មួយ​ផ្ដោតទៅលើ​រថយន្ត​ចេះ​ហោះ ដើម្បី​លក់​លើ​ទីផ្សារ​។ ក្នុង​ឆ្នាំ ១៩៧៣ គំរូ​ពីរ​របស់​ក្រុមហ៊ុន​ត្រូវបាន​បង្កើតឡើង​។ ក្រោយមក​ថ្ងៃទី ១១ កញ្ញា​គាត់​បានធ្វើ​ការសាកល្បង​ជាមួយនឹង​ពី​ឡុ​ត Harold Blake​។ ជា​អកុសល​អ្នក​ទាំង​ពីរបាន​ស្លាប់​ដោយសារ​ស្លាប​របស់​រថយន្ត​ចេះ​ហោះ​នោះបាន​ផ្ដាច់ចេញ និង​ធ្លាក់​ស្លាប់​តែម្ដង​។​

​    ​២. លោក Franz Reichelt
​    ​លោក Franz Reichelt កើត​ក្នុងប្រទេស​អូស្ត្រាលី ជាជាង​កាត់ដេរ​ជំនាញ​ម្នាក់​។ គាត់​បាន​ចំណាយពេល​ទំនេរ​របស់​គាត់​បង្កើត​ឆ័​ត្រ​យោង​សម្រាប់​ពាក់​នៅពេល​យន្តហោះ​មាន​អាសន្ន​។ ការសាកល្បង​ដំបូង​ទទួលបាន​ជោគជ័យ ជាហេតុ​ជំរុញ​ទឹកចិត្ត​គាត់​ឱ្យ​សាកល្បង​ដោយផ្ទាល់​។ គាត់​បាន​លោត​ពីលើ​ទួល​អេ​ហ្វែ​លពី​កម្ពស់​ប្រមាណ​ជា ៥៦ ម៉ែត្រ យ៉ាងណាមិញ​ឆ័​ត្រ​យោង​របស់គាត់​មិន​ព្រម​បើក​រហូត​ទៅដល់​ក្រោម​ស្លាប់​នឹង​កន្លែង​តែម្ដង​។​

​    ​៣. លោក Horace Lawson Hunley
​    ​Horace Lawson Hunley គឺជា​វិស្វករ​នាវា​មុជ​សមុទ្រ និង​ជា​អ្នកច្បាប់​សញ្ជាតិ​អាមេរិក​មួយរូប​។ នាវាមុជទឹក​ប្រមាណ​បី​គ្រឿង​ត្រូវបាន​បង្កើត​ដោយ​ខ្លួន​គាត់ ហើយ​មាន​ម៉ាក​របស់​វា​ផ្សេងៗ​គ្នា​។ នាវាមុជទឹក​ដំបូង​បង្កើតឡើង​ក្នុង​ឆ្នាំ ១៨៦២ ក្នុង​ទីក្រុង New Orleans ប៉ុន្ដែ​វា​លិច​។ បន្ទាប់មក​នាវាមុជទឹក​ទី ២ Mobile Bay ក្នុង រដ្ឋ Alabama និង​ចុងក្រោយ​ជា​នាវា​ឈ្មោះ Hunley​។ យ៉ាងណាមិញ កាលពី​ថ្ងៃទី ១៥ តុលា ឆ្នាំ ១៨៦៣ គាត់​បាន​ជិះ​នាវា​នោះ​ជាមួយនឹង​មនុស្ស ៧ នាក់​ផ្សេងទៀត បណ្ដាលឱ្យ​លិច​។ ប៉ុន្ដែ​មាន​មនុស្ស​មួយចំនួន​រត់​រួច​ពី​ការស្លាប់ ហើយ​អ្នក​បង្កើតបាន​ស្លាប់បាត់​បង់ជីវិត​។​

​    ​៤. លោក Thomas Midgley Jr
​    ​លោក Thomas Midgley Jr គឺជា​គីមី​វិទូ​អាមេរិក​ម្នាក់ និង​ត្រូវបាន​គេ​ស្គាល់​សម្រាប់​ការងារ​របស់គាត់ ផ្សំ​សាំង​និង​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឈ្មោះ Freon​។ ក្នុង​ស​ន្និសិទ​កាសែត​មួយ គាត់​បាន​តេស្ដ​សាកល្បង​ចាក់​សាំង​លើ​ដៃ​ទាំងអស់​របស់គាត់ ដើម្បី​បង្ហាញថា​សាំង​មិន​ប៉ះពាល់​ខ្លាំង​ដូច​ត្រូវ​សាំង​ធម្មតា​នោះទេ​។ យ៉ាងណាមិញ គាត់​មិនមែន​ស្លាប់​ដោយសារ​រឿងនេះ​ទេ គាត់​បាន​ស្លាប់​ដោយសារ​ការបង្កើត​ប្រព័ន្ធ​ខ្សែ​រ៉ក​របស់គាត់​មួយ ដោយ​សំណាងអាក្រក់​វា​បាន​រឹត​ក​របស់គាត់​ស្លាប់​នៅ​ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ១៩៤៤​។​

​    ​៥. Marie Curie
​    ​នាង Marie Curie ឈ្នះ​ពានរង្វាន់​ណូបែល ចំនួន​ពីរ ហើយ​នាង​គឺជា​គីមី​វិទូ និង​រូប​វិទូ​សញ្ជាតិ​ប៉ូឡូញ​។ នាង​ត្រូវបាន​គេ​ស្គាល់​ធ្វើការ​លើ វិទ្យុសកម្ម និង​បាន​រកឃើញ​ធាតុ រ៉ា​ដ្យូ​ម និង​ប៉ូ​ឡូ​ញ៉ូ​ម​។ នាង​ស្លាប់​ដោយសារ​ស្លេកស្លាំង​ដោយសារ​ប៉ះពាល់​នឹង​ជាតិ​វិទ្យុសកម្ម​នៅ​ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ១៩៣៤៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់