adverise with khmeread 1 %281%29

ខ្សាច់​ផ្អែម​ដូច​ស្ករ​! លោកយាយ​ឥណ្ឌា​ម្នាក់នេះ​ទទួលទាន​ខ្សាច់ ១ គីឡូក្រាម​រាល់ថ្ងៃ ដោយសារ​ហេតុផល​មិនគួរ​ឱ្យ​ជឿ​!

    ​លោកយាយ Kusmawati អាយុ ៧៨ ឆ្នាំ​មកពី​ស្រុក Varanasi រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា​។ លោកយាយ​តែងតែ​ពិសា​ខ្សាច់ ១ គីឡូក្រាម​រៀងរាល់ថ្ងៃ​តាំ​ពី​អាយុ ៦៣ ឆ្នាំ​មកហើយ​។ គាត់​មិនដែល​ខកខាន​ពិសា​ខ្សាច់​របស់គាត់​ម្ដងណា​ឡើយ តាំងពី​បាន​ញៀន​ពិសា​វា​មក​។​

​    ​មកទល់ពេលនេះ​លោក​ពិសា​ខ្សាច់​អស់​រយៈពេល ១៥ ឆ្នាំ​មកហើយ ហើយ​វេជ្ជបណ្ឌិត​ម្នាក់​បានផ្ដល់​ដំបូន្មាន​គាត់​ឱ្យ​ពិសា​ខ្សាច់​ជាមួយនឹង​ទឹកដោះគោ​ដើម្បី​ប្រឆាំងនឹង​ជំងឺ​ទាំងអស់​។​

​    ​បន្ទាប់ពី​រៀបការ​រួច​លោកយាយ​បាន​ផ្អាក​បរិភោគ​ខ្សាច់​អស់​រយៈពេល ៣ ថ្ងៃ ដោយសារ​ខ្មាស់​គេ​នៅ​ថ្ងៃ​មង្គលការ​។ ប៉ុន្ដែ​បន្ទាប់មក​គាត់​បាន​ឈឺក្រពះ ហើយ​គ្មាន​ថ្នាំ​ណា​ព្យាបាល​គាត់​បានទេ​។ ដូច្នេះហើយ​មនុស្ស​បាន​នាំ​គាត់​ទៅ​ពេទ្យ​ពិនិត្យ​អា​ការៈចម្លែក​របស់គាត់​។​

​    ​ពេល​ឆ្លុះ​អេកូ​របាយការណ៍​បាន​បង្ហាញថា គាត់​មិនមាន​បញ្ហា​ទេ និង​ល្អជា​ធម្មតា​។ នេះ​មានន័យថា នៅពេល​គាត់​មិន​បរិភោគ​ខ្សាច់ គាត់​នឹង​ឈឺក្រពះ​និង​សម្រាន្ត​មិន​លក់​។​

​    ​របៀប​ដែល​លោកយាយ Kusmawati ពិសា​ខ្សាច់​នោះ​គឺ ដំបូង​គាត់​យក​ខ្សាច់​ទៅ​លាង​ទឹក​ឱ្យ​ស្អាត បន្ទាប់មក​យក​ខ្សាច់​ហាលថ្ងៃ​ឱ្យ​ស្ងួត​ទើប​អាច​បរិភោគបាន​។ គាត់​បាន​និយាយថា បរិភោគ​ខ្សាច់​ផ្អែម​ដូច​បរិភោគ​ស្ករ​អ៊ីចឹង ហើយ​គាត់​មិនដែល​ធ្លាក់ខ្លួន​ឈឺ​ឡើយ​ដោយសារ​បរិភោគ​ខ្សាច់​មកទល់ពេលនេះ​។​

​    ​ហើយ​គាត់​បាន​លើកឡើងថា​រឿង​សម្ងាត់​នៃ​ការថែរក្សា​សុខភាព​ឱ្យ​ល្អ​គឺ​បរិភោគ​ខ្សាច់​។​

​    ​ក្រោយមក​លោក Dr. DN Pande ប្រធាន​នាយកដ្ឋាន​ការប្រើ​ថ្នាំ​សន្លប់ BHU Varanasi ប្រទេស​ឥណ្ឌា​បាន​បកស្រាយ​ថា "​នេះ​គេ​ហៅថា​ជំងឺ​វិកល​ច​រិ​ក​។ មនុស្ស​ភាគច្រើន​ដែល​ទទួលរង​ជំងឺ​នេះ​ក្លាយជា​ជនរងគ្រោះ​នៃ​ទម្លាប់​បែបនេះ​ដើម្បី​កម្ចាត់​ជំងឺ​។ ប្រព័ន្ធ​រំលាយ​អាហារ​របស់​លោកយាយ Kusmawati គឺ​ធម្មតា​ដោយសារ គាត់​មិនដែល​ឈឺ​។ ហើយ​ខ្សាច់​ចេញពី​រាងកាយ​របស់គាត់​តាមរយៈ​លាមក​។ អ្នក​កើត​ជំងឺ​នេះ​បរិភោគ​ដីឥដ្ឋ និង​ខ្លះទៀត​សក់​ក៏មានដែរ​។ ហើយ​សមាជិកគ្រួសារ​រ​បស់​លោកយាយ​គួរតែ​ពិគ្រោះ​ជាមួយនឹង​វេជ្ជបណ្ឌិត​ល្បី​ទើបបាន​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់