adverise with khmeread Cabdles

ផោម​ពន្លត់​ទៀន ៥ តែ​អត់​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក​!

​    ​អ្នកខ្លះ​ជា​វីរៈបុរស​បាល់ទាត់ អ្នកខ្លះ​ជា​អ្នកប្រាជ្ញ​គណិតវិទ្យា ប៉ុន្តែ​គ្រប់គ្នា​សុទ្ធ​តែមាន​ទេពកោសល្យ​រៀងៗ​ខ្លួន​ទាំងអស់​...​អ្នកខ្លះ​ទៀត​មាន​ជំនាញ​ចម្លែក​ជាងគេ​បន្តិច​។

​    ​យក​បុរស​ម្នាក់នេះ​ធ្វើជា​គំរូ​ចុះ ព្រោះ​គាត់​អះអាងថា​អាច​បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​តាមរយៈ​ការ​ពន្លត់​ទៀន​ដោយ​ប្រើ​ខ្យល់​ឧស្ម័ន​ធម្មជាតិ​របស់គាត់​។

​    ​លោក Gerard Jessie មកពី​ហ្វ៊ី​លី​ពី​ន សង្ឃឹមថា​សមត្ថ​ភាពមិន​ធម្មតា​របស់គាត់​នឹង​នាំឱ្យ​រូបគាត់​ល្បីល្បាញ ប៉ុន្តែ​គួរឱ្យ​សោកស្តាយ គ្មាន​កំណត់ត្រា​ពិភពលោក​ផ្លូវការ​ណាមួយ​សម្រាប់​ការ​ពន្លត់​ទៀន​តាមរយៈ​ខ្យល់​ផោម​នោះទេ ទោះបីជា​គាត់​អាចធ្វើ​វា​បាន​ប្រាំ​ដង​ជាប់​គ្នា​ក៏ដោយ​៕

 

adverise with khmeread
ប្រភព៖ មេត្រូ​

មតិយោបល់