adverise with khmeread Untitled 1

បាតុករ​កូរ៉េខាងត្បូង ២០ ម៉ឺន​នាក់​តវ៉ា​ទាមទារ​ឱ្យ​លោកស្រី​ប្រធានាធិបតី​ចុះ​ចេញពី​អំណាច​ភ្លាម​!

    ​ប្រជាជន​កូរ៉េខាងត្បូង​រាប់ម៉ឺន​នាក់​បាន​តវ៉ា​នៅ​កណ្តាល​ក្រុង​សេ​អូ​ល​កាលពី​ថ្ងៃ​សៅរ៍ ដែល​នេះ​ជា​បាតុកម្ម​ដ៏​ធំ​មួយ​នៅ​រដ្ឋធានី​នេះ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ដោយ​ពួកគេ​ទាមទារ​ឱ្យ​ប្រធានាធិបតី Park Geun-hye ចុះ​ចេញពី​តំណែង​ជុំវិញ​រឿងអាស្រូវ​ជ្រៀតជ្រែក​អំណាច​រដ្ឋ​ពី​សំណាក់​មិត្តភក្តិ​របស់លោក​ស្រី​។​

​    ​ប៉ូលិស​បាន​និយាយថា មនុស្ស​ជាង ៤ ម៉ឺន​នាក់​បាន​ចូលរួម​ក្នុងការ​ជួបជុំ​អុជ​ទៀន​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ដែល​ចំនួន​នេះ​កើនឡើង​ពីរដង​ដូច​កាលពី​ការតវ៉ា​ប្រឆាំង​លោកស្រី Park កាល​ពីមួយ​សប្តាហ៍​មុន​។​

​    ​ក្រុម​អ្នករៀបចំ​បាតុកម្ម​បាន​និយាយថា ចំនួន​អ្នកចូលរួម​មាន​ជិត ២០ ម៉ឺន​នាក់ បន្ទាប់ពី​តុលាការក្រុង​សេ​អ៊ូ​ល​បាន​ប្តូរ​ចិត្ត​ដោយ​ឱ្យ​ប៉ូលិស​ហាម​ក្រុមបាតុករ ដែល​ហែ​ក្បួន​ឆ្លងកាត់​មហាវិថី​ធំៗ​ក្នុង​ទីក្រុង​។​

​    ​នៅក្នុង​ការតវ៉ា​ដ៏​ធំ​បំផុត​ចាប់តាំងពី​បាតុកម្ម​ក្នុង​ឆ្នាំ ២០០៨ ដោយ​ប្រឆាំងនឹង​ការ​នាំចូល​សាច់គោ​អាមេរិក គេ​ឃើញ​គ្មាន​ការយោគយល់​ចំពោះ​អ្នកស្រី Park ឡើយ ដែល​គាត់​បាន​និយាយ​ទាំង​ក្តុកក្តួល​ទៅកាន់​ប្រជាជាតិ​ទាំងមូល​តាមរយៈ​ទូរទស្សន៍​កាលពី​ថ្ងៃ​សុក្រ​អំពី​ភាព​ឯកោ និង​ឈឺក្បាល​របស់​អ្នកស្រី​ទៅកាន់​ក្រុម​អ្នក​ខឹងសម្បា​នា​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។​

​    ​បាតុករ​ម្នាក់​ឈ្មោះ Park Mee-Hee បាន​និយាយថា "​ការ​ថ្លែង​សុន្ទរកថា​របស់គាត់​ធ្វើឱ្យ​ខ្ញុំ​កាន់តែ​ខឹង​ថែមទៀត​។ គាត់​បាន​បន្ត​បង្កើត​លេស​ដ៏​មិនគួរ​ឱ្យ​ជឿ ដូច​គាត់​ហ្នឹង​គ្មាន​កំហុស​អ្វី​ឡើយ​។ គាត់​គួរតែ​ចុះ​ចេញពី​តំណែង​ឥឡូវនេះ​"​។​

​    ​រឿងអាស្រូវ​របស់​អ្នកស្រី Park ត្រូវបាន​ផ្តោតទៅលើ​មិត្តភក្តិ​ជិតស្និត​របស់​អ្នកស្រី​ម្នាក់​ឈ្មោះ Choi Soon-Sil ដែល​ត្រូវបាន​ចាប់ខ្លួន​ពីបទ​លួច​បន្លំ និង​ជ្រៀតជ្រែក​កិច្ចការ​ប្រទេសជាតិ ដោយ​រួម​ប​ញ្ជូ​ល​ទាំង​ការតែងតាំង​មន្ត្រី និង​ការសម្រេច​គោលនយោបាយ បើទោះជា​គាត់​មិនមាន​តំណែង​ជា​មន្ត្រី​ក៏ដោយ​។ 

​    ​បន្ទាប់ពី​បែកធ្លាយ​រឿងអាស្រូវ​នេះ លោកស្រី Park Geun-hye បាន​ដកតំណែង​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ជាច្រើនរូប ប៉ុន្តែ​កំហឹង​ប្រជាជន​នៅតែ​មិន​សាប​រលត់​នោះឡើយ​៕ 

 

adverise with khmeread

មតិយោបល់