adverise with khmeread 1

កាណាដា​បញ្ជូនទាហាន​ឱ្យ​ស៊ើប​មើល​តើ​មានរឿង​អ្វី​កើតឡើង​នៅ​តំបន់​អាក​ទិ​ក ពេល​សំឡេង​ចម្លែក​មួយ​បានធ្វើឱ្យ​សត្វ​ផ្អើល​

    ​កាលពី​ថ្ងៃ​សុក្រ​ទី​៤​វិច្ឆិកា កាណាដា​បាន​បញ្ជូនទាហាន​របស់​ខ្លួន​ទៅ​ស៊ើបអង្កេត​សំឡេង​ចម្លែក​មួយ​ដែល​តាម​ដឹងឮ​ចេញពី​បាតសមុទ្រ​អាក​ទិ​ក​។​

​    ​សហគមន៍​បរបាញ់​ដាច់ស្រយាល​មួយ នៅ​ដែនដី Nunavut ដែល​នៅ​ចុង​តំបន់​អាក​ទិ​ក ត្រូវបាន​រំខាន​ដោយ​សំឡេង​មួយ​ដែល​ត្រូវបាន​ពណ៌នា​ថា ជា​សំឡេង​សូ "​ហាំៗ​" និង "​ផី​ង​ផី​ងៗ​" ពេញ​មួយ​រដូវក្តៅ​កន្លងទៅ​។​

​    ​សំឡេង​ដ៏​គួរឱ្យខ្លាច​នេះ​បាន​បន្លាច​សត្វ​ឱ្យ​រត់​ចេញពី​តំបន់​នេសាទ​ត្រី​ដ៏​ពេញនិយម ដែលជា​ទូទៅ​ជា​ជម្រក​របស់​ថនិកសត្វ​ដ៏​សកម្ម​។​

​    ​មនុស្ស​ជាច្រើន​បាន​តេ​ចូល​ស្ថានីយ​វិទ្យុ​មួយ​ដើម្បី​រាយការណ៍​ពី​សំឡេង​រំខាន​នេះ ដែល​បានឮ​នៅ​ច្រក​សមុទ្រ Fury និង Hecla នៅពេល​ពួកគេ​ត្រឡប់​ទៅ​កោះ Igloolik ដែលមាន​ចម្ងាយ​ពី​ច្រក​សមុទ្រ​ខាងលើ​ប្រហែល ១២០ គីឡូម៉ែត្រ​។​

​    ​មានការ​លើកឡើង​ជាច្រើន​ថា ក្រុមហ៊ុន​រុករក​រ៉ែ​ដែក​មួយ​អាច​នឹង​កំពុង​ដាក់​ឧបករណ៍​ស្ទង់​រលក​សំឡេង​ដើម្បី​ស្ទង់​មើល​ជម្រៅ​បាតសមុទ្រ​។ ទោះយ៉ាងណា ក្រុមហ៊ុន Baffinland Iron Mines Corporation បាន​ប្រាប់​កាសែត CBC News ថា ខ្លួន​មិនមាន​ឧបករណ៍​នៅក្នុង​ទឹកសមុទ្រ​ឡើយ​។​

​    ​មានការ​លើកឡើង​មួយ​ទៀតថា អង្គការ Greenpeace បាន​បង្កើត​សំឡេង​នេះ​ដើម្បី​បន្លាច​សត្វព្រៃ​ឱ្យ​រត់ចេញ​ឆ្ងាយ ប៉ុន្តែ​អ្នកនាំពាក្យ​អង្គការ​គឺ​លោក Farrah Khan បាន​ច្រានចោល​ការលើកឡើង​នេះ​ដោយ​និយាយថា អង្គការ​មិនបាន​ជាប់​ទាក់ទង​អ្វី​ឡើយ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់