adverise with khmeread 1

នាវា​កម្សាន្ត​ខ្នាត​យក្ស ៣ គ្រឿង​ធ្វើដំណើរ​ទន្ទឹមគ្នា​ជា​លើកដំបូង មិន​ធ្លាប់មាន​ពីមុនមក​

    ​កាលពី​ថ្ងៃ​សៅរ៍​ទី​៥ វិច្ឆិកា នាវា​កម្សាន្ត​ដ៏​ធំ​បំផុត​ទាំងបី​របស់​ពិភពលោក​បាន​ជួបគ្នា​ជា​លើកដំបូង​នៅក្នុង​ទីក្រុង Fort Lauderdale រដ្ឋ Florida សហរដ្ឋអាមេរិក​។​

​    ​នាវា Oasis of the Seas, Allure of the Seas និង​នាវា Harmony of the Seas បានបង្ហាញ​ខ្លួន​រួមគ្នា​ដើម្បី​អបអរ​ការមកដល់រ​បស់​នាវា Harmony of the Seas នៅផ្ទះ​ថ្មី​របស់ខ្លួន​នៅ​កំពង់ផែ Port Everglades​។​

​    ​នាវា​ទាំងបី​នេះ​មាន​តំបន់​ទស្សនីយភាព​ស្អាតៗ ៧ កន្លែង ឧទ្យាន Central Park កូនកាត់​មួយ​ជាមួយ​រុក្ខជាតិ និង​ដើមឈើ​ជាង ១២.០០០ ដើម កន្លែង​ជិះ​ទឹករលក​សិប្ប​និ​មិ្ម​ត កន្លែង​ជិះ​ខ្សែ​រ៉ក​កម្ពស់ ២៤ ម៉ែត្រ​មួយ កន្លែង​សម្តែង​សៀក​លើទឹក​មួយ និង កន្លែង​ជិះសេះ​វិល Boardwalk​។​

​    ​លើសពីនេះ នាវា​នីមួយៗ​មាន​បន្ទប់​ច្រើនជាង ២.៧៤៧ បន្ទប់ ហើយ​អាច​ទទួលភ្ញៀវ​ចាប់ពី ៦.៧០០ ទៅ ៧.១៤៨ នាក់​៕

ប្រភព៖ telegraph

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់