adverise with khmeread 1

ម៉ូតូ​ត្រូវ​រថយន្តក្រុង​បុក​កៀប​ជាប់​បុរស​ម្នាក់​ក្រោម​រថយន្ត​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើងរ​វាង​ឡានក្រុង និង​ម៉ូតូ បណ្តាលឱ្យ​ម្ចាស់​ម៉ូតូ​កៀប​ជាប់​នៅក្រោម​ឡាន​ត្រូវបាន​ជួយសង្គ្រោះ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​។​

    ហេតុការណ៍​នេះ​កើ​តឡើ​ង​នៅតាម​ផ្លូវជាតិ​លេខ​៣ មុខ​ស្ថានីយ៍​ប្រេង​ឥ​ន្ទះ​សម ប្រាថ្នា។ កាលពី​វេលា​ម៉ោង​១​កន្លះ​យប់​ថ្ងៃទី​៦​ វិច្ឆិកា​ ​ឆ្នាំ​២០១៦​នេះ។​

    ជនរងគ្រោះ ឈ្មោះ លាង ឃុន ភេទ​ប្រុស អាយុ​ ២៥ ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​ពោធិ៍​ម​រាល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបាន​ក្រុម​សង្គ្រោះ​711 ជួយសង្គ្រោះ រួច​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​៕

 

adverise with khmeread

មតិយោបល់