adverise with khmeread Unnamed

ស្ទីល​ថ្មី​!!!​​ ចោរ​បើក​ម៉ូតូ​២​គ្រឿង​តាម​ពីក្រោយ​​ ហើយ​ជិះបំ​បុក​ឱ្យ​ដួល ​ដូរ​ម៉ូតូ​សង់​កូរ៉េ​​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​បាត់

    ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រងរបួស​ដោយ​សារ​តែ​ត្រូវ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង តាម​មកពី​ក្រោយ​ហើយ​បាន​ជិះ​មក​បំ​បុក​បណ្តាលឱ្យ​ដួល និង​បាន​យក​ម៉ូតូ​ថ្មី​ទៅ​បាត់​ដោយបាន​ទុក​អាចាស់​ឱ្យ​វិញ។​

    ស្ទីល​ប្លន់​យក​ម៉ូតូ​បែប​ថ្មី​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ស្ទូ​ឌី​យោ​ស្ថានីយ៍​ប្រដាល់​ទូរទស្សន៍​បាយ័ន ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ជនរងគ្រោះ​ឈ្មោះ ​ផាត់ សុ​វ​ណ្ណី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត​នៅ​ភូមិគ​គ្រោះ ឃុំ​ព្រៃធំ ស្រុក​រំដួល ខេត្តស្វាយរៀង​។ ចំណែក​ម៉ូតូ​ដែល​បាត់បង់​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០០៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង 1B-9248។​

    បើតាម​សម្តី​រៀបរាប់​ពី​ជនរងគ្រោះ​បានឱ្យដឹងថា ដំបូង​រូបគាត់​ទើបតែ​ចេញពី​សាលារៀន ហើយ​ជិះ​ម៉ូតូ​បំណង​ត្រឡប់ទៅផ្ទះ​វិញ។ ​ដោយ​ចេះតែ​សង្ស័យថា​មាន​គេ​ជិះ​តាម​ពីក្រោយ​ព្រោះ​ឃើញ​តាម​កញ្ចក់​ម៉ូតូ​មើល​ក្រោយ ទើប​បត់​ចូលទៅ​ផ្លូវលំ​មួយ។​

    ពេលមកដល់​កន្លែងកើតហេតុ​ស្រាប់តែ ម៉ូតូ​១​គ្រឿងក្នុង​ចំណោម​២​គ្រឿង​នោះ បាន​ជិះ​មក​បំ​បុក​ចំពាក់​កណ្តាល​ម៉ូតូ​បណ្តាលឱ្យ​ដួល​ទៅនឹង​ថ្នល់​។ ខណៈ​រូបគេ​កំពុងតែ​រងរបួស ជនសង្ស័យ​បាន​លើក​ម៉ូតូ​យកទៅ​បាត់​តែម្តង ដោយ​ទុក​ម៉ូតូ​សង់​កូរ៉េ​ចាស់​ទុកឱ្យ​ទៅវិញ។​

    ក្រោយមក​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល​ស្ទឹងមានជ័យ ដើម្បី​ស្វែងរក​តាម​ចាប់​មុខសញ្ញា​ជនសង្ស័យ​ទាំងនោះ៕

adverise with khmeread

មតិយោបល់