Unnamed %282%29

ស្រី​ស្អាត​ខ្វះ​លុយជួយអនាគត​ម្ដាយក្មេកដាច់ចិត្ត​ឆបោក​យក​ខ្សែក​ខ្សែដៃ​គេ

    កណ្តាល ៖ ស្រី​ស្អាត​ខ្វះ​លុយ​ឱ្យ​ម្តាយ​គូ​ដណ្តឹង​ដាច់ចិត្ត​ឆបោក​យក​ខ្សែក​ខ្សែដៃ​គេ​ត្រូវ​ម្ចាស់​គេ​ចាប់ខ្លួន​ប្រគល់ឱ្យ​ប៉ូលិស ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង១០ និង២៥​នាទី​នៅ​ចំណុច ផ្ទះ​លក់​ផ្លាក​ទីន​របស់​ឈ្មោះ ស សុ​ភី ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេ​ត្ក​ណ្ដា​ល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ស សុ​ភី ភេទ​ស្រី អាយុ១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ មុខរបរ អាជីវករ​លក់​ផ្លាក​ទីន​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ សាន លាង​ហ៊ី ភេទ​ស្រី អាយុ១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​សែម ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល​ មុខរបរ មិន​ពិតប្រាកដ (​ចាប់​ឃាត់ខ្លួន​)​។​

    វត្ថុ​តាង​ចាប់យក​១-​លោហៈធាតុ​ពណ៌​លឿង​ (​ខ្សែក​ផ្លាក​ទីន ទម្ងន់ ១​ជី ៦​ហ៊ុន ៤​លី​) ចំនួន ០១​ខ្សែ​, ២-​លោហៈធាតុ​ពណ៌​លឿង ​(​ខ្សែដៃ​ផ្លាក​ទីន ទម្ងន់​១​ជី ៨​ហ៊ុន ៨​លី​) ​ចំនួន ០១​ខ្សែ​, ៣-​ម៉ូតូ​ម៉ាក​Honda Scopy i ពណ៌​ស គ្មាន​ស្លាក​លេខ មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន : 8053019 ចំនួន ០១​គ្រឿង, ៤-​ទូរ​សព្ទ​ដៃ​ម៉ាក​អិន​ចុច​ពិល ចំនួន០១​គ្រឿង​, ៥-​ប្រាក់រៀល​ចំនួន ៦៥០០​រៀល​ និង៦-​កាបូបដៃ​ចំនួន ០១។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​របស់ខ្លួន​ម៉ាក​ ​Honda Scopy i មួយគ្រឿង​តែម្នាក់ឯង​ឆ្ពោះទៅ​ផ្សារ​កោះធំ ។ មកដល់​ផ្ទះ​លក់​គ្រឿងអលង្ការ​របស់​ជនរ​ង​គ្រោះ​ភ្លាម ជនសង្ស័យ​បាន​ចូលទៅ​ក្លែង​ធ្វើជា​ទិញយក​គ្រឿងអលង្ការ មាន​ខ្សែក​ផ្លាក​ទីន ០១​ខ្សែ និង​ខ្សែដៃ​ផ្លាក​ទីន ០១​ខ្សែ ដោយ​ខ្លួន​គ្មាន​ប្រាក់​នោះទេ​។​

    ជន​រងគ្រោះ​បាន​បំពាក់​ខ្សែក និង​ខ្សែ​ដៃដល់​ជនសង្ស័យ រួច​ទារ​យកប្រាក់​ថ្លៃ​គ្រឿងអលង្ការ​នោះ។ ​តែ​ជន​សង្ស័យថា​ប្រាក់​របស់ខ្លួន​ទុក​ក្នុង​កែបម៉ូតូ ហើយក៏​ដើរ​សំដៅទៅ​ធ្វើជា​ចាក់​កែបម៉ូតូ រួច​បញ្ឆេះ​ម៉ូតូ​រៀប​និង​ជិះ​គេច​ចេញទៅ ក៏ត្រូវ​ជនរងគ្រោះ​ស្រែក​ឱ្យ​អ្នក​នៅក្បែរនោះ​ជួយ​ចាប់​ជនសង្ស័យ។ ជនសង្ស័យ​ត្រូវបាន​ជនរងគ្រោះ​និង​ប្រជា​ពលរដ្ឋ​ចាប់​ប្រគល់ឱ្យ​ប៉ូលិស។​

    សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​រួម​និង​វត្ថុតាង​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​សាកសួរ​ចាត់ការ​តាម​នីតិវិធី​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ សាន លាង​ហ៊ី បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​លួច​យក​ខ្សែក​ផ្លាក​ទីន ០១​ខ្សែ និង​ខ្សែដៃ​ផ្លាក​ទីន ០១​ខ្សែ របស់​ជនរងគ្រោះ​ប្រាកដ​មែន​។​

    ជនសង្ស័យ​រូបនេះ​បន្តទៀតថា​រូប​ខ្លួន​ពុំ​ធ្លាប់​លួច​ពីមុនមក​ទេ តែ​ដោយ​ខ្លួន​ត្រូវ​ការប្រាក់​ដើម្បី​យកទៅឱ្យ​ម្ដាយ​របស់​គូ​ដណ្ដឹង​ខ្លួន​ដើម្បី​ជួយ​សម្រាល​ថ្លៃ​បណ្ដា​ការ ទើប​សម្រេចចិត្ត​លួច​យក​គ្រឿងអលង្កា​របស់គេ​តែម្ដង​។​

    ចំពោះ​ខ្សែក និង​ខ្សែដៃ​ផ្លាក​ទីន ត្រូវបាន​ប្រគល់ជូន​ជនរងគ្រោះ​វិញ​ហើយ ក្រោយពី​ប៉ូលិស​បាន​សាកសួរ​រួចរាល់​៕

មតិយោបល់