adverise with khmeread Unnamed %284%29

WOW!!! ជីក​ចង្រិត​ប៉ះចំ​កំណប់​គ្រាប់កាំភ្លើង ​២​ កេស

    កណ្តាល ៖ ប្រជាពលរដ្ឋ​ជីក​ចង្រិត​ក៏​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​២​កេស​នៅ​ថ្ងៃទី​០៥ ​វិច្ឆិកា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៧​ និង​៣០​នាទី​ចំណុច​ភូមិ​តារា​បដូ​នស ឃុំ​គគីរ​ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ដំបូង​ឈ្មោះ គឹម មុន្នី ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ ​(​ខ្មែរ​) មុខរបរ ជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​បាន​ដើរ​ជីក​សត្វ​ចង្រិត ក៏​ស្រាប់តែ​ជីក​ប៉ះ​ពាង​តូច ​(​ខាប់​) នៅក្នុង​ដីឡូត៍ ជាប់ ផ្ទះ​របស់គាត់​។​

    ពេល​ជីក​ដល់​ខាងក្នុង​ពាង ក៏​ឃើញ​មាន​កេះ​ដែក​ចំនួន​ពី​កេះ​ឃើញ​ដូច្នេះ​ឈ្មោះ​ខាងលើ​បានគាស់​មើល​ស្រាប់តែ​ឃើញ​គ្រាប់​ប្រភេទ​ M.79 ​ចំនួន​មួយ​កេស និង គ្រាប់​អ៊ឹ​ម ​(​សី M16)​ ចំនួន​មួយ​កេស​បន្ទាប់មក​គាត់​ក៏បាន​រាយការណ៍​ដល់​ស​មត្ថកិច្ច​។​

    ក្រោយពី​ទ​ទួល​បាន​ព័ត៌មាន​កម្លាំង​ប៉ុស្ដិ៍ ​និង​មន្ត្រី​ជំនាញ​ស្រុក​ បាន​ចុះ​ដល់​គោលដៅ​ប្រទះឃើញ ក៏​ធ្វើការ​ហ៊ុំ​ព័ទ្ធ ដាក់​ផ្លាកសញ្ញា​គ្រោះថ្នាក់​និង​រាយការណ៍​ដល់​ការិយាល័យ ជំនាញ​ខេត្ត​ដើម្បី​ចុះមក​ប្រមូលយក​រក្សាទុក​កន្លែង​មាន​សុវត្ថិភាព​៕

adverise with khmeread

មតិយោបល់