adverise with khmeread  92292232 edenhazardap

Chelsea លុត Everton ៥-០ ខណៈ​ក្រុម​ភ្ញៀវ​យប់មិញ​ស៊ុត​បាន​មួយ​ជើង​គត់​ពេញ ៩០ នាទី​

    ​Eden Hazard អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន​ពីរ​គ្រាប់ ខណៈដែល​តោ​ខៀវ Chelsea មានលទ្ធភាព​ហក់​ចូលទៅ​កាន់​ចំណាត់ថ្នាក់​កំពូល​តារាង​នៃ​លី​ក​កំពូល​អង់គ្លេស Premier League ជា​លើកដំបូង​ចាប់តាំងពី​ខែសីហា ជាមួយនឹង​ជ័យជម្នះ​យ៉ាង​គគ្រឹក​គ​គ្រែង​មួយ​ទៅលើ Everton កាលពី​យប់​ថ្ងៃ​សៅរ៍​។​

​    ​Hazard បាន​ដឹកនាំ Chelsea នាំមុខ​ជាមួយនឹង​បច្ចេកទេស​ស៊ុត​បាល់​ដ៏​ស្រាល​មួយ​ជើង មុនពេល​ដែល Marcos Alonso បាន​បន្ថែម​គ្រាប់​បាល់​ទី​ពីរ ពេលដែល​គាត់​បាន​ស៊ុត​ទម្លុះ​សំណាញ់​ចូល​ក្រោម​ប្រឡោះ​ជើង​របស់​អ្នកចាំទី Maarten Stekelenburg ។​

​    ​Diego Costa បាន​បង្កើត​ឱ្យ​ការប្រកួត​នាំមុខ ៣-០ មុន​ពេលដែល​បញ្ចប់​ការប្រកួត​តង់​ទីមួយ ហើយ Hazard ធ្វើបាន​សម្រេច​គ្រាប់​បាល់​មួយ​គ្រាប់​ដទៃទៀត​របស់​ខ្លួន​ដែល​មើលទៅ​ងាយស្រួល​បំផុត បន្ទាប់ពី​ចាប់ផ្តើម​តង់​ទី​ពីរ​។​

​    ​Pedro បានដាក់​ទណ្ឌកម្ម​បន្ថែម​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ក្រុម​ភ្ញៀវ ពេលដែល​គាត់​អាច​សម្រេច​គ្រាប់​បាល់​ទី​ប្រាំ​ដោយ​គ្មាន​ឧបសគ្គ​រារាំង​នៅ​ចំពោះមុខ​របស់ខ្លួន​នោះឡើយ​។​

​    ​Everton បាន​ចំណាយពេល​ស្ទើរ​ពេញ​មួយ​ការប្រកួត​នៅក្នុង​តំបន់​ខាងក្រោម​របស់ខ្លួន និង​មិនអាច​ស្វែងរក​ការ​ស៊ុត​ចំ​ទី​សូម្បី​តែមួយ​ជើង​ក្នុង​ការប្រកួត​ពេញ ៩០​នាទី ខណៈដែល Chelsea បញ្ចេញ​ទម្រង់​លេង​ដ៏​ខ្លាំង​សម្បើម និង​វាយ​សម្រុក​ឥត​ត្រា​ប្រណី​។​

​    ​ខាងក្រោម​នេះ​ជា​លទ្ធផល​បញ្ចប់​ការប្រកួត​ដទៃទៀត​ក្នុង Premier League កាលពី​យប់មិញ​នេះ​!៕

 

adverise with khmeread

មតិយោបល់