adverise with khmeread Pfc ludogorets razgrad v arsenal uefa champions league group stage group a

ដំណឹង​ល្អ​ឬ​អាក្រក់​សម្រាប់​ប្រិយមិត្ត Arsenal! Ozil មិនត្រូវ​បាន​កោះហៅ​ឱ្យចូល​ក្រុម​ជម្រើសជាតិ​ទេ

    ​អាល្លឺម៉ង់​បានសម្រេច​ចិត្ត​មិន​កោះហៅ Mesut Ozil សម្រាប់​កាតព្វកិច្ច​បាល់ទាត់​អន្តរជាតិ​ក្នុង​ខែវិច្ឆិកា​របស់​ពួកគេ​ឡើយ​។​

​    ​តារាបាល់ទាត់​ឆ្នើម​របស់​កាំភ្លើង​ធំ Arsenal រូបនេះ នឹង​ខកខាន​សម្រាប់​ការប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក World Cup ដែល​ត្រូវ​ប៉ះ​ជាមួយ​សាន់​ម៉ា​រី​ណូ និង​ការប្រកួត​មិត្តភាព​ជាមួយ​អ៊ីតាលី បន្ទាប់ពី​ត្រូវបាន​ដាក់ឱ្យ​សម្រាក ដោយ​អ្នកចាត់ការ​ទូទៅ​លោក Jogi Low ។​

​    ​តារាបាល់ទាត់​វ័យ ២៨​ឆ្នាំ​រូបនេះ ពិតជា​បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អឥតខ្ចោះ​សម្រាប់​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​មកនេះ ប៉ុន្តែ​គាត់​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ដោយ​លោក Low ខណៈដែល​អ្នកចាត់ការ​រូបនេះ​កំពុងមាន​គោលបំណង​ចង់​សម្លឹងមើល​កីឡាករ​បាល់ទាត់​ដទៃទៀត​។​

​    ​វា​គឺជា​គម្រោង​មួយ ដែល​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​អ្នកចាត់ការ​ទូទៅ​របស់​កាំភ្លើង​ធំ​លោក Arsene Wenger​។​

​    ​Wenger បានបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា "​ខ្ញុំ​គិតថា​រឿង​នោះ​នឹង​ជាការ​សម្រេចចិត្ត​ដ៏​ឆ្លាត​វៃ​មួយ ហើយ​ខ្ញុំ​នឹង​ស្វាគមន៍​សម្រាប់​ការសម្រេចចិត្ត​នេះ​"​។​

​    ​ជម្រើស​ចុងក្រោយ​របស់​ឈុត​បាល់ទាត់​អន្តរជាតិ​អាល្លឺម៉ង់​៖

​    ​អ្នកចាំទី​: Manuel Neuer, Bernd Leno, Marc-Andre ter Stegen

​    ​ខ្សែការពារ​: Jerome Boateng, Yannick Gerhardt, Jonas Hector, Benjamin Henrichs, Benedikt Howedes, Mats Hummels, Joshua Kimmich, Shkodran Mustafi, Sebastian Rudy, Jonathan Tah

​    ​ខ្សែបម្រើ​: Julian Brandt, Mario Gotze, Leon Goretzka, Ilkay Gundogan, Sami Khedira, Toni Kroos, Max Meyer, Julian Weigl

​    ​ខ្សែប្រយុទ្ធ​: Serge Gnabry, Mario Gomez, Thomas Muller, Kevin Volland៕

adverise with khmeread

មតិយោបល់