ទីបំផុតតារាភាពយន្ត Brad Pitt បានឆ្លើយតបនឹងបណ្តឹងលែងលះរបស់តារាស្រី Angelina Jolie ហើយ។ ហើយតារាភាពយន្តហូលីវូដវ័យ៥២ឆ្នាំរូបនេះកំពុងស្វះស្វែងរកសិទ្ធិគ្រប់គ្រងទាំងផ្លូវកាយនិងផ្លូវច្បាប់លើកូនៗរបស់ខ្លួន មាន Maddox អាយុ១៥ឆ្នាំ Pax អាយុ១២ Zahara អាយុ១១ឆ្នាំ Shiloh អាយុ១០ឆ្នាំ និងកូនភ្លោះ Knox អាយុ៨ឆ្នាំ។
ភីត បានលើកឡើងពីការខ្វែងគំនិតគ្នាដែលមិនអាចផ្សះផ្សាបាន។
អែនជេលីណា បានស្នើសុំសិទ្ធិគ្រប់គ្រងពេញលេញលើកូនទាំង៦នាក់នៅក្នុងបណ្តឹងលែងលះរបស់នាង។
កន្លងមកមានសេចក្តីរាយការណ៍ថា អ្នកទាំងពីរបានយល់ព្រមគម្រោងអាណាព្យាបាល មុនពេលមានការសម្រេចលើសិទ្ធិធ្វើជាអាណាព្យាបាលអចិន្ត្រៃយ៍ ដោយផ្តល់សិទ្ធិគ្រប់គ្រងផ្លូវកាយបណ្តោះអាសន្នដល់ អែនជេលីណា លើកូនៗ ចំណែក ប៊្រែដ ភីត ត្រូវបានអនុញ្ញាតឲ្យសួរសុខទុក្ខកូនៗដោយមានការត្រួតពិនិត្យពីគ្រូពេទ្យម្នាក់។
ការឆ្លើយតបរបស់ ភីត ធ្វើឡើង បន្ទាប់ពី FBI ចាប់ផ្តើមសួរនាំ អែនជេលី ណា អស់រយៈពេលបួនម៉ោងជុំវិញឧប្បត្តិហេតុនៅលើយន្តហោះឯកជនរបស់ពួកគេ។
តាមចោទថា ភីត បានប្រើប្រាស់ពាក្យសម្តីនិងការបំពានលើរាងកាយលើកូនប្រុស Maddox អាយុ១៥ឆ្នាំ ខណៈពេលលោកស្រវឹងស្រា អំឡុងពេលធ្វើដំណើរតាមយន្តហោះកាលពីថ្ងៃទី១៤ខែកញ្ញា ហើយ អែនជេលីណា បានដាក់ពាក្យលែងលះនៅប៉ុន្មានថ្ងៃក្រោយមក។
បន្ទាប់ពីប្រភពអនាមិករាយការណ៍អំពីឧប្បត្តិហេតុនេះ FBI ចាប់ផ្តើមពាក់ព័ន្ធដោយសារពួកគេមានយុត្តាធិការពីព្រោះហេតុការណ៍កើតឡើងលើអាកាស ។ ប្រភពមួយបាននិយាយថា “ភ្នាក់ងារ FBI ចង់វែកញែកឲ្យបានច្បាស់នូវរឿងរ៉ាវដែលកើតឡើងតាំងពីពេលយន្តហោះចេញដំណើរនិងពេលយន្តហោះចុះ ចត។ ហើយ អែនជេលីណា ពិតជាសហការណ៍យ៉ាងពេញលេញ”៕
