samsung-banner
adverise with khmeread

Cha Tae Hyun និង Jun Ji Hyun ជួបគ្នាឡើងវិញក្នុងរឿង “The Legend of The Blue Sea”

Cha tae hyun 1478318317 af org

          នៅទីបំផុត Jun Ji Hyun និង Cha Tae Hyun នឹង​ជួប​គ្នា​ជាថ្មីក្នុង​រយៈ​ពេល​១៥​ឆ្នាំ​ចុងក្រោយនេះ។ កាលពី​ថ្ងៃទី​០៥​ខែវិច្ឆិកា​ ប្រភព​មួយបង្ហើបប្រាប់​ថា Cha Tae Hyun នឹង​បង្ហាញមុខ​ក្នុង​ភាព​យ្ត​ភាគ​នាពេល​ខាងមុខ​រឿង “The Legend of the Blue” របស់ទូរទស្សន៍ SBS សម្រាប់ចាក់ផ្សាយ​នៅ​ថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍។​ភាព​យន្ត​នេះក៏មាន​ការ​ចូល​រួម​សម្តែង​ដោយ Jun Ji Hyun ផងដែរ។

          កន្លង​មក​ តារាភាពយន្តទាំងពីរ​ធ្លាប់ធ្វើ​ការងារ​ជាមួយ​គ្នា​ក្នុងរឿង “My Sassy Girl” កាលពីឆ្នាំ​២០០១។ ភាព​យន្ត​ដ៏ល្បី​នេះ​ បាន​ធ្វើ​ឲ្យ​តារា​ទាំង​ពីរ​មាន​ឈ្មោះបោះសំឡេង​។ Cha Tae Hyun ធ្លាប់ថត​ភាព​យន្ត​ច្រើន​ប្រភេទមក​ហើយ​ ប៉ុន្តែ​​ Jun Ji Hyun សម្តែង​មិនបាន​ច្រើន​ទេ។

          ភាគដំបូង​នៃ​រឿង “The Legend of the Blue Sea” គ្រោងនឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី​១៦​ខែ​វិច្ឆិកា​នេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់