Beyonce

Jay Z និង Beyonce ចាប់ផ្តើមយុទ្ធនាការប្រគំតន្ត្រីស្វែងរកការគាំទ្រចំពោះលោកស្រី Hillary Clinton

          គូរស្នេហ៍តារាចម្រៀង Jay Z និង​ Beyonce បាន​ផ្តល់​ការគាំទ្រ​យ៉ាងធំ​ធេង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ចំពោះ​លោកស្រី Hillary Clinton ។ ការប្រគំតន្ត្រីជា​ច្រើន​ត្រូវ​បាន​រៀប​ចំធ្វើ​​ដើម្បី​ជំរុញឲ្យ​អ្នក​បោះ​ឆ្នោត​វ័យ​ក្មេង​ចេញមក​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា។

          ពេលថ្លែងទៅកាន់អ្នកគាំទ្រ​ Beyonce ដែល​ក្រុមអ្នកគាំទ្រ​ររបស់នាង​សុទ្ធ​តែ​ពាក់​អាវយឺត​សរសេរអក្សរ “I`m with her” បាន​ឡើង​ថ្លែង​សុន្ទរកដ៏​គួរ​ឲ្យ​ចាប់​ចិត្ត​ ហើយ​​ Beyonce បាន​និយាយថា នាងចង់ឃើញ​កូន​ស្រី​ Blue ធំឡើង​ឃើញ​មេ​ដឹក​នាំ​” ជា​ស្ត្រីដឹកនាំ​ប្រទេស​របស់យើង ហើយ​ដឹងថា លទ្ធភាព​របស់នាង​គ្មានដែន​កំ​ណត់​ទេ”។

          ម្តាយ​កូន​មួយរូបនេះបាន​និយាយថា “​កាលពី​១០០​ឆ្នាំ​មុនស្ត្រីគ្មាន​សិទ្ធិ​បោះ​ឆ្នោត​ទេ។ ​ចូរក្រឡេក​មើល​ថា តើ​យើង​បាន​មក​ដល់ណាហើយ​ចាប់ផ្តើមពី​ការ​គ្មាន​សំឡេង​រហូត​ដល់​ការ​ត្រៀម​សាងប្រវត្តិសាស្ត្រថ្មីតាមរយៈ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ស្ត្រីលើក​ដំបូង​។ ប៉ុន្តែ​យើង​ត្រូវ​តែ​បោះ​ឆ្នោត​ទាំង​អស់​គ្នា”។

          Beyonce បន្ត​ថា “​ពិភព​លោក​មើល​មក​យើងជា​ប្រទេសរីកចម្រើន​មួយ​ដែល​​ដឹកនាំទៅរក​ការ​ផ្លាស់ប្តូរ។ កាលពី៨​ឆ្នាំ​មុន ខ្ញុំ​ពិត​ជា​ត្រូវ​បា​នជំរុញទឹក​ចិត្ត​ដែល​ដឹងថា ក្មួយរបស់ខ្ញុំ​កុមារជនជាតិស្បែក​ខ្មៅអាចធំឡើង​ដឹងថា ក្តីសុបិន​របស់​វា​អាចក្លាយ​ជា​ការ​ពិត​ ដោយ​បាន​ឃើញ​ប្រធានាធិបតី​ស្បែក​ខ្មៅ​ដឹកនាំ​ប្រទេស”។

          នាងបាននិយាយទៀតថា “​នៅពេលនេះ យើង​មាន​ឱកាស​បង្កើត​ការផ្លាស់​ប្តូរ​បន្ថែម​ទៀត។ ខ្ញុំឲ្យ​កូន​ស្រី​របស់ខ្ញុំ​ឲ្យធំដឹងក្តីឡើង​ឃើញ​ស្ត្រីដឹកនាំ​ប្រទេស​”។

          ការប្រគំតន្ត្រីកាលពីថ្ងៃសុក្រ​គឺជា​ការប្រគំតន្ត្រីមួយ​នៅ​ក្នុងចំណោម​ការ​ប្រ​គំតន្ត្រីជា​ច្រើន​ដែលតារាល្បីៗកំពុងស្វះស្វែង​រក​ការគាំទ្រ​ចំពោះបេក្ខភាពរបស់​លោកស្រី គ្លីន តុន។

          តារាចម្រៀងប៉ប់ Katy Perry និង​តន្ត្រីករជើង​ចាស់ Stevie Wonder ក៏នឹង​បង្ហាញមុខ​នៅលើ​ឆាក​សម្តែង​នៅ​ចុងសប្តាហ៍​នេះផងដែរ៕

អ្នកនឹងចូលចិត្ត

មតិយោបល់