adverise with khmeread 14971736 1167958326624374 469652085 o

ជនសង្ស័យ​លួច​ជ័រកៅស៊ូ​ ២​ បេ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

    ត្បូងឃ្មុំ ៖ ប៉ូលិស​ស្រុក​តំបែរ ​បាន​ឃាត់​ជនសង្ស័យ ​២ ​នាក់​ក្នុង​បទល្មើស​លួច​ជ័រកៅស៊ូ​កាលពី​ថ្ងៃទី​៥​វិច្ឆិកា​ឆ្នាំ​២០១៦​នៅ​ចំណុច​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ  ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​ធី​ម ពៅ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ​ស្នាក់នៅ​ភូមិ​កំ​ពៃ ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ និង​២-​ឈ្មោះ  ស្រ៊ុន ស្រី​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ ​នៅ​ភូមិ​ខ្ពប ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ​។ ​វត្ថុតាង​ដកហូត​មាន​ឧបករណ៍​សម្រាប់​កាច់​សោក​ម៉ូតូ​ចំនួន​០១,​ ម៉ូតូ​ចាស់​០១​គ្រឿង និង​ជ​រ័​កៅស៊ូ​០២​បេ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​ព្រមទាំង​វត្ថុតាង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់៕

adverise with khmeread

មតិយោបល់