adverise with khmeread Pay pep guardiola and yaya toure arrive at training

Pep Guardiola ទទួលយក​ការសុំ​ទោស​របស់ Yaya Toure ប៉ុន្តែ​ជម្រើស​ដំបូង​មិន​ងាយ​បាន​ចូល​វិញ​ទេ ត្រូវ​តស៊ូ​ស្វិតស្វាញ​ណាស់​

    ​Pep Guardiola បាន​បញ្ជាក់ថា​ខ្លួន​ស្វាគមន៍​ជានិច្ច​នូវ​ពាក្យ​សុំទោស​របស់ Yaya Toure ប៉ុន្តែ​ខ្សែបម្រើ​ជើងចាស់​រូបនេះ នឹងត្រូវ​ប្រឈម​មុខជា​មួយ​នឹង​ការតស៊ូ​ដើម្បី​ទទួលបាន​តំណែង​ក្នុង​ក្រុម​មេឃ​ខៀវ Manchester City របស់គាត់​ត្រឡប់មកវិញ​។​

​    ​Toure បាន​និយាយ​ពាក្យ​សុំទោស​ការ​ពីថ្ងៃ​សុក្រ​សប្តាហ៍​នេះ សម្រាប់​ពាក្យសម្តី​វាយប្រហារ​ទៅលើ Guardiola របស់​ភ្នាក់ងារ​ផ្ទាល់ខ្លួន​របស់គាត់​លោក Dimitri Seluk ដែល​បាន​ចោទ​លោក Pep ជុំវិញ​ការទម្លាក់​តំណែង​តារាបាល់ទាត់​សញ្ជាតិ​កូត​ឌី​វ័រ​រូបនេះ​ចេញពី​ឈុត​ជម្រើស​ទីមួយ​ក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​ទ្វីបអឺរ៉ុប Champions League ។​

​    ​Guardiola បានទាមទារ​ឱ្យ Toure សុំ​អភ័យទោស មុនពេល​ដែល​គាត់​ពិចារណា​ជ្រើសរើស​គាត់​ម្តងទៀត ហើយ Pep បាន​ពេញចិត្ត​ដោយ​សេចក្តី​ថ្លែង​ការ​របស់គាត់​។​

​    ​ប៉ុន្តែ​មេឃ​ខៀវ​មិនដែល​នឹកនា​ដល់​អតីត​កីឡាករ​ឆ្នើម​របស់ខ្លួន​ទេ ហើយ​កីឡាករ​អាហ្វ្រិក​រូបនេះ​ស្ថិតនៅ​បាត​គេ​ក្នុង​បញ្ជី​សម្រិតសម្រាំង​ខ្សែបម្រើ​របស់គាត់​។​

​    ​Guardiola បាន​បញ្ជាក់ថា "​ខ្ញុំ​បាន​ពិភាក្សារ​ជាមួយ Yaya ថ្ងៃនេះ​។ ពិតណាស់ វា​គឺ​ពិតជា​ការសន្ទនា​ឯកជន​មួយ​។ ខ្ញុំ​ដឹង​ពីអ្វី​ដែល​បាន​កើតឡើង​។ អ្វីដែល​គាត់​បាន​និយាយ ជាការ​ពិត​។ វា​គឺជា​ព័ត៌មាន​ដ៏​ល្អ​មួយ​សម្រាប់ Manchester City ដែល​នោះ​គឺជា​រឿង​ដ៏​សំខាន់បំផុត ហើយ​សម្រាប់ Yaya ខ្ញុំ​ពេញចិត្ត​ក្នុងការ​ស្តាប់​។ ខ្ញុំ​ស្គាល់​គាត់​ជា​យូរណាស់​មកហើយ​"៕

adverise with khmeread

មតិយោបល់