39fcc91900000578 0 image a 99 1478264510654

Vincent Kompany ជាប់​ក្នុង​ឈុត​ជម្រើសជាតិ​បែលហ្ស៊ិក​សម្រាប់​ជម្រុះ ទោះជា​ពីរ​បួស​មិនទាន់​ស្រួលបួល​

    ​លោក Roberto Martinez បាន​កោះហៅ Vincent Kompany ចូលក្នុង​ក្រុមបាល់ទាត់​អន្តរជាតិ​បែលហ្ស៊ិក ទោះបីជា​ខ្សែការពារ​រូបនេះ​បច្ចុប្បន្នកំពុង​ជួប​បញ្ហា​របួស និង​បាត់​មុខ​នៅក្នុង​ការប្រកួត​ជាច្រើន​សម្រាប់​មេឃ​ខៀវ Manchester City ។​

​    ​Kompany ដែលជា​ប្រធាន​ក្រុម​សម្រាប់​ក្លឹប និង​ជម្រើសជាតិ បាន​ស្ថិតនៅក្នុង​ក្រុម​សម្រាប់​ការប្រកួត​មិត្តភាព​ដែល​នឹង​ឈាន​មកដល់​ក្នុង​ខែ​នេះ ក្នុងជំនួប​ជាមួយ​ហូ​ឡង់ និង​ក្រោយមកទៀត​ត្រូវ​បន្តទៅ​ប៉ះ​ជាមួយនឹង​អេ​ស្តូ​នី​សម្រាប់​ការប្រកួត​ជម្រុះ​ពានរង្វាន់​ពិភពលោក 2018 World Cup ។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក លោក Roberto Martinez និយាយថា គាត់​នឹង​ឃ្លាំមើល​ទម្រង់​លេង​របស់ Kompany សម្រាប់ Manchester City នៅ​ចុង​សប្តាហ៍​នេះ មុនពេល​ដែល​គាត់​បង្កើន​ការសម្រេចចិត្ត​មួយ​ទៅលើ​ពេលវេលា​ដែល​សម​សម្រប​សម្រាប់​គាត់​ធ្វើការ​ហ្វឹកហាត់​លើ​ទីលាន​៕

មតិយោបល់