adverise with khmeread 1

​កំលោះ​សាច់ដុំ ៦ កង់​ល្មមៗ​សុំ​ខ្មាស់​! លោកតា​អាយុ ៨០ ឆ្នាំ​ដើរ​បង្ហាញ​ម៉ូត​ផ្អើល​អស់​កញ្ញាៗ​ចិន​

​    ​លោកតា Wang Deshun វ័យ ៨០ ឆ្នាំ​ដែលជា​តារា​សម្តែង និង​វិចិត្រករ​រូបនេះ​កំពុង​ធ្វើឱ្យ​ពិភព​បង្ហាញ​ម៉ូត​កក្រើក​បន្ទាប់ពី​គាត់​បានបង្ហាញ​ខ្លួន​ជា​លើ​ឆាក ក្នុងនាម​ជាតា​រា​បង្ហាញ​ម៉ូត​ម្នាក់​។​

​    ​លោកតា Wang បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​អំឡុង​កម្មវិធី​ដើរ​ម៉ូដ China Fashion Week ហើយ​ភ្លាមៗ​នោះ​គាត់​បានធ្វើឱ្យ​ប្រទេស​ទាំងមូល​ចាប់អារម្មណ៍​។ ដោយសារ​ភាពប៉ិនប្រសព្វ និង​កាយសម្បទា​ដ៏​រឹងមាំ​របស់គាត់ មនុស្ស​នានា​បានចាប់ផ្តើម​ហៅ​គាត់​ថា "​លោកតា​ដ៏​សង្ហា​ជាងគេ​បំផុត​នៅ​ចិន​" ហើយ​គ្មាន​នរណាម្នាក់​ហ៊ាន​ប្រកែក​នឹង​ការឱ្យ​ងារ​នេះឡើយ​។​

​     លោកតា​បាន​និយាយថា "​អ្វីៗ​គឺ​ស្ថិត​លើ​អារម្មណ៍​របស់​អ្នក​។ វា​មិន​ស្ថិត​លើ​អាយុ​នោះទេ​។ ធម្មជាតិ​គ្រប់គ្រង​អាយុ​របស់​អ្នក ប៉ុន្តែ​អ្នកជា​អ្នកគ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​"​។ ទោះយ៉ាងណា ឥរិយាបថ​របស់គាត់​គឺ​ខុសស្រឡះ​នឹង​ការគិត​របស់​មនុស្ស​ជាច្រើន​។ លោកតា​បាន​និយាយថា គាត់​ហាត់ប្រាណ​បី​ម៉ោង​ជា​រៀងរាល់ថ្ងៃ​៕

adverise with khmeread
ប្រភព៖ Huffington Post

អ្នកនឹងចូលចិត្ត

មតិយោបល់