ចំណាប់អារម្មណ៍ចំពោះប្រព័ន្ធសុវត្ថិភាពថ្មីបានកើនឡើងបន្ទាប់ពីការធ្លាក់យន្តហោះរុស្ស៊ីនៅក្នុងប្រទេសអេហ្ស៊ីប។
វិស្វករអាកាសចរណ៍អ៊ុយក្រែន លោក Vladimir Tatarenko ដែលលះបង់ពេលវេលាសឹងមួយជីវិតរបស់លោកដើម្បីបង្កើតបំពង់សង្គ្រោះដែលអាចជួយមនុស្សរាប់ពាន់នាក់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ បានមានប្រសាសន៍ថា "ការរស់រានពីគ្រោះថ្នាក់ធ្លាក់យន្តហោះពិតជាអាចទៅរួច"។
កាលនៅធ្វើការក្នុងរោងចក្រផលិតយន្តហោះអ៊ុយក្រែន Antonov ក្នុងទីក្រុងគៀវ លោក Tatarenko តែងជាសមាជិកនៃគណៈកម្មាធិការពិសេស ដែលធ្វើការនៅកន្លែងកើតហេតុធ្លាក់យន្តហោះ។
អ្នករកឃើញបច្ចេកទេសថ្មីរូបនេះបានប្រាប់ក្នុងកិច្ចសម្ភាសន៍មួយទៅកាន់កាសែត Ukrainian e-zine AIN.UA ថា "នៅពេលក្រឡេកមើលទៅកន្លែងកើតហេតុដ៏គួរឱ្យរន្ធត់ និងពេលដឹងអំពីស្ថិតិនៃការធ្លាក់យន្តហោះ ខ្ញុំអាចសរុបសេចក្តីបញ្ជាក់ជូនបានថា មនុស្សបានយល់ខុសអំពីគ្រោះមហន្តរាយផ្លូវអាកាស ព្រោះ ៨០ ភាគរយនៃមហន្តរាយនោះកើតឡើងដោយសារតែបញ្ហាបច្ចេកទេសរបស់មនុស្ស"។
ដោយធ្វើការពន្យល់ពីរបៀបដែលលោកនឹកឃើញគំនិតបង្កើតបំពង់សង្គ្រោះនេះ លោកបានបន្ថែមថា "ខណៈវិស្វករយន្តហោះទាំងអស់ជុំវិញពិភពលោកបានកំពុងព្យាយាមផលិតយន្តហោះឱ្យកាន់តែមានសុវត្ថិភាព ពួកគេមិនបានធ្វើអ្វីសោះទាក់ទងនឹងកត្តាមនុស្ស"។
បន្ទាប់ពីស្រាវជ្រាវរយៈពេលប្រាំទសវត្សរ៍ លោក Tatarenko បានទទួលសិទ្ធិប៉ាតង់លើការបង្កើតថ្មីនៃប្រព័ន្ធបំពង់សង្គ្រោះនេះហើយ ដែលវារចនាឡើងដើម្បីសង្គ្រោះជីវិតអាកាសយានិក និងអ្នកដំណើរនៃយន្តហោះស៊ីវិលក្នុងករណីមានអាសន្ន។
តោះនាំគ្នាមើលគំរូបំពង់សុវត្ថិភាពរបស់លោក Tatarenko ទាំងអស់គ្នា៖
