adverise with khmeread Unnamed

យុវជន​​ ២​ នាក់ បើក​ម៉ូតូ​បុក​រថយន្ត គូទ​កុងតឺន័រ​បាត់បង់ជីវីត​ទាំង​២​នាក់​ភ្លាមៗ​ (មានវីដេអូ)

    ភ្នំពេញ ៖ យុវជន​ពីរ​នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពី​បាន ជិះ​ម៉ូតូឌុប​គ្នា ទៅបុក​ពីក្រោយ រថយន្ត​កុងតឺន័រ នៅលើ​ដងផ្លូវ​៣៧១ មុខផ្ទះ​លេខ​៦១៣ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង២​ ​និង​៥០នាទី​យប់​រំលងអធ្រាត្រ​ថ្ងៃទី​០៦ ខែវិច្ឆិកា ​ឆ្នាំ២០១៦​នេះ។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ព្យាយាម​ទំនាក់ទំនង​ស្វែងរក​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ដើម្បី​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រ​ពៃណី។ ​ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​និង​រថយន្ត​ត្រូវ​សមត្ថកិច្ច​វាសវែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ជើងគោក ដើម្បី​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​

    យ៉ាងណាក៏ដោយ​ប៉ូលិស​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ​៕

 

adverise with khmeread

មតិយោបល់