Untitled 2

ប៉ាកគីអៅដណ្តើមបានខ្សែក្រវាត់ WBO ពី ជេសស៊ី វ៉ាហ្គាស ហើយសន្យាថានឹងឡើងវ៉ៃទៀត ជាមួយនរណាក៏បានដែរ មិនខ្លាចឡើយ

     អ្នកប្រដាល់ហ្វីលីពីន និងជាសមាជិកព្រឹទ្ធសភាហ្វីលិពីន មែននី ប៉ាកគី អៅ បានផ្តួលកីឡាករ ជេសស៊ី វ៉ាហ្គាស ដោយពិន្ទុ សរុបពីគណៈកម្មការទាំងបីរូប គឺ ១១៤-១១៣, ១១៨-១០៩ និង ១១៨-១០៩ ដើម្បីដណ្តើមយកខ្សែក្រវាត់ពិភពលោក WBO។

     ប៉ាកគីអៅបាននិយាយនៅក្រោយការដណ្តើមខ្សែក្រវាត់ ថា រូបគេនឹងបន្តប្រកួតប្រដាល់ទៀត ហើយដាក់លក្ខខណ្ឌថា រូបគេនឹងស្វាគមន៍នរណាក៏បាន មិនខ្លាចនោះឡើយ។ 

     គួរបញ្ជាក់ថា ការប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់នេះធ្វើឡើងនៅសង្វៀនទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក នៅយប់ថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ត្រូវនឹងព្រឹកថ្ងៃទី ៦ វិច្ឆិកា នៅកម្ពុជា៕ 

មតិយោបល់