adverise with khmeread Unnamed

លួច​ម៉ូតូ​ពី​ស្រុក​មេសាង​...​មក​ជាប់​ខ្នោះ​របស់​ប៉ូលិស​ច្បារអំពៅ​២

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​២​ចាប់​កាលពី​ថ្ងៃទី៥ ​វិច្ឆិកា ​ឆ្នាំ​២០១៦​ម៉ោង១២​ និង​៣០​នាទី ចំណុច​មុខផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​១ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​ បន្ទាប់ពី​បាន​លួច​ម៉ូតូ​នៅវេលា​ម៉ោង៤​ល្ងាច​ចំណុច​មុខផ្ទះ​ពេទ្យ​ឯកជន ភូមិ​វាំង ឃុំជី​ហ៊ុ​ច ស្រុក​មេសាង ខេត្តព្រៃវែង​។​

    ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ ហ៊ាង ហ៊ាន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ មុខ​កសិករ  មាន​ទីលំនៅ​ផ្ទះ​លេខ​គ្មាន ភូមិ​ឫស្សី​សាញ់ ឃុំជី​ហ៊ុ​ច ស្រុក​មេសាង ខេត្តព្រៃវែង។​

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ថា រិទ្ធី ភេទប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ត្រពាំង​ស្រែ  ឃុំត្រពាំង​ស្រែ ស្រុក​មេសាង ខេត្តព្រៃវែង​។​​ ដកហូត​វត្ថុតាង​ម៉ូតូ​១​គ្រឿង ម៉ាក​គុប​70 ពណ៌ខៀវ ពាក់​ស្លាកលេខ​ចាស់​ភ្នំពេញ ថ​-8479។

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​៥​ វិច្ឆិកា ​២០១៦ ​ម៉ោង​១២ ​និង​៣០​នាទី ជនរងគ្រោះ​បាន ទុក​ម៉ូតូ​ម៉ាក​ហុងដា​សេ​70 គុប​ជ្រុង​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ចាស់ ភ្នំពេញ ​ថ​-8479  លេខ​តួ ​1273256 លេខ​ម៉ាស៊ីន ដូច​លេខ​តួ នៅ​ចំណុចកើតហេតុ មុខផ្ទះ​ពេទ្យ​ឯកជន​ភូមិ​ខាងលើ ដោយពុំ ​បាន​ដក​សោ​ម៉ូតូ ចូល​ប្រមាណ​10​នាទី ចេញមក​វិញ​បាត់​ម៉ូតូ។​

    លុះដល់​ម៉ោង​៤​ ល្ងាច​មន្ត្រីប៉ូលិស​ស្រុក​មេសាង សុំការអនុញ្ញាតិ​សហការ​ឃាត់​ជនសង្ស័យ​ និង​ម៉ូតូ​ដែល​លួច​ម៉ូតូ​ពី​ខេត្តព្រៃវែង បាន​ឃាត់​នាំមក​ប៉ុស្តិ៍​ធ្វើការ​សាកសួរ​កំណត់ហេតុ ជនសង្ស័យ​ទទួលស្គាល់​សារភាព​ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​ប្រាកដ​មែន។​

    បច្ចុប្បន្ន​ជនសង្ស័យ​និង​ម៉ូតូ បញ្ជូន​ឱ្យ​លោក​អធិការ​ប៉ូលិស​ស្រុក​មេសាង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់