adverise with khmeread Untitled 1

រឿងហេតុ ១០ ចំណុច​អំពី iPhone លោកអ្នក​ប្រហែល​មិន​ធ្លាប់​ដឹង​ទេ​! ចំណុច​ទី ១០ នឹង​ធ្វើឱ្យ​អ្នកគាំទ្រ iPhone ផ្កាប់មុខ ចំហ​មាត់​ស្ទើរ​ដល់​ដី​

    ​១. Logo របស់​ក្រុមហ៊ុន Apple ប្ដូរ​ពី​រូបរាង​អាក្រក់​មើល​មិន​យល់​ទៅជា​រូបភាព​ប៉ោម​ទាក់ទាញ​បែប Classic ដល់​បច្ចុប្បន្ន​។​


​    ​២. រូបភាព​តារាចម្រៀង Bono មាននៅ​ក្នុង​កម្មវិធី Album របស់ iPhone និង iPod ជា​យូរ​មកហើយ​។​


​    ​៣. Apple មិនមាន​ទីផ្សារ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ទេ ចាប់តាំងពី​ក្រុមហ៊ុន IGM Electronica ក្លាយជា​កម្មសិទ្ធិ​ផ្លាក​យីហោ​ផ្តាច់មុខ​នាំចូល​ទូរស័ព្ទ​មក​នោះ​។ ដោយសារ​បែបនេះ​តម្លៃ iPhone ថ្លៃ​ជាង​អាមេរិក ២ ដង​ក្នុងប្រទេស​ប្រេ​ស៊ី​ល​។​


​    ​៤. iPhone 6 បំបែក​កំណត់ត្រា ៣ ថ្ងៃ​ដំបូង​លក់ដាច់ ១០ លាន​គ្រឿង​។​


​    ​៥. បុរស​ជប៉ុន​ម្នាក់​ជា​អ្នកគាំទ្រ​ផលិតផល Apple ឈ្មោះ Yoppy បោះជំរំ ៧ ខែ​រង់ចាំ iPhone 6 ប្រកាស​ផ្លូវការ​។​

​    ​៦. លោក Ronald Wayne បាន​លក់​ភាគហ៊ុន​របស់គាត់​នៅ​ក្រុមហ៊ុន Apple ក្នុងតម្លៃ ៨០០ ដុល្លារ​។ ប៉ុន្ដែ​ឥឡូវ​ភាគហ៊ុន​របស់គាត់​ឥឡូវ​មានតម្លៃ ៣៥ ពាន់​លាន​ដុល្លារ​។​
​    ​៧. មាន​ឆ្ងល់​ទេ​ថា​តើ​ហេតុអ្វី​បានជា​ទូរស័ព្ទ Apple កំណត់​ម៉ោង 9:40 អ៊ីចឹង​? ព្រោះ​រាល់​ការបង្ហាញ​របស់​អស្ចារ្យ​ណាមួយ គឺ​ត្រូវ​ចំណាយ​ពេលធ្វើ​បទ​បង្ហាញ​យ៉ាងហោចណាស់ ៤០ នាទី​។​
​    ​៨. iPhone អាច​ទម្លាក់​ពី​កម្ពស់​ជិត ៤ គីឡូម៉ែត្រ​ហើយ​នៅតែ​អាច​ប្រើប្រាស់​បាន គ្រាន់តែ​ខ្ទេច​អេក្រង់​តែប៉ុណ្ណោះ​។​
​    ​៩. iPhone ដំបូង​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៨៣ ជា​ទូរស័ព្ទ​លើ​តុ​មាន​ខ្សែ​មួយ​។​


​    ​១០. ក្រុមហ៊ុន Apple ប្រើប្រាស់ Computer Chip រាល់ថ្ងៃ​គឺ​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Samsung៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់