adverise with khmeread Unnamed %282%29

ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បង្ក្រាបបាន​ចោរប្លន់​ ៣ ​នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​ ៣ ​នាក់​ត្រូវ​ប៉ូលិស​បញ្ជូនទៅ​តុលាការ​នៅថ្ងៃនេះ​បន្ទាប់ពី​បាន​វាយ​ជនរងគ្រោះ និង​ប្រើ​អាវុធខ្លី​ (​កាំភ្លើង​ជ័រ​) ភ្ជង់​គំរាម ប្លន់​យក​ម៉ូតូ​០១គ្រឿង​ម៉ាក Zoomer-X ស៊េរី​២០១៦ ឡើង២០១៧ ពណ៌ ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 1GA-8248 នៅ​ចំណុច​ម្តុំ​មុខ​ពេទ្យ​រុស្សី​ (​ស្ពាន​ទី​2) ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពី​ថ្ងៃទី​៣​ តុលា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​ប្រហែល​៦​កន្លះ​ល្ងាច​នាទី។​

    ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ បានធ្វើ​ការឃាត់​ជនសង្ស័យ​ចំនួន​២​នាក់ នៅ​ចំណុច​ម្តុំ​រោង​អ្នកតាចិន ភូមិ​ទួល​រកា ផ្លូវលំ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ និង​បន្ទាប់មក​នៅ​ថ្ងៃទី​៤ ​វិច្ឆិកា​ វេលា​ម៉ោង​ប្រហែល​៤​ល្ងាច​ បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ដែលជា​បក្ខពួក​ធ្វើ​សកម្មភាព​ក្នុងករណី​ខាងលើ ដែល​ជនសង្ស័យ​ទាំង​៣​មានឈ្មោះ​ដូចខាងក្រោម ១-​ឈ្មោះ សុខ រង្សី ហៅសី ភេទប្រុស អាយុ​១៨ឆ្នាំ ជនជាតិ​​ខ្មែរ មុខរបរ​​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះជួល ផ្លូវលំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ, ​២-​ឈ្មោះ ថូ សុគន្ធា​រិ​ទ្ធ ហៅ ខ្លី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ មិន​ពិតប្រាកដ និង​៣-​ឈ្មោះ ប្រាក់ វុ​ទ្ធា ហៅ ខួច ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ ២៧៣​ផ្លូវលំ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​

    ក្រោយពី​សួរចម្លើយ ជនសង្ស័យ​ទាំង​៣​នាក់ ឈ្មោះ សុខ រង្សី និង ឈ្មោះ ថូ សុគន្ធា​រិ​ទ្ធ បាន​ឆ្លើយ​សារភាពថា​ខ្លួន​ទាំង​២​នាក់​ និង​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ ខួច ពិតជា​បានធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ម៉ាក់ Zoomer-X (​ភិនភាគ​ដូចខាងលើ​) ពី​ជនរងគ្រោះ ឈ្មោះ សួង មុន្នីនាថ ភេទស្រី អាយុ ២៤​ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ផ្លូវ​លេខ​៧៧ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ នៅ​ចំណុច​ម្តុំ​មុខ​ពេទ្យ​រុស្សី ប្រាកដ​មែន។  ប៉ុន្តែ​ជនសង្ស័យ​ឈ្មោះ ប្រាក់ វុទ្ធី បាន​បដិសេធថា ខ្លួន​មិនបាន​ចូលរួម​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​ជាមួយ​ឈ្មោះ សី និង​ឈ្មោះ​ខ្លី នោះទេ​។​

    នៅ​ថ្ងៃទី​៤ ​វិច្ឆិកា ​ជនរងគ្រោះ​ឈ្មោះ សួង ម្នី​នាថ បានមក​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ធ្វើការ​ចង្អុលបង្ហាញ​រូបថត​ទៅលើ រូប​ឈ្មោះ ប្រាក់ វុ​ទ្ធា ហៅ ខួច ថា ឈ្មោះ​នេះ និង បក្ខពួក​២​នាក់​ទៀត​ពិតជា​បានធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ម៉ាក Zoomer.X ពណ៌ បៃតង​+​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GA-8248 របស់ខ្លួន​នៅ​ចំណុច​ម្តុំ​ស្ពាន​ភូមិ​ចំរើន​ មុខ​មន្ទីរពេទ្យ​រុស្សី​ពិតប្រាកដ​មែន​។​

    សម្ភារៈ​វត្ថុតាង​ដកហូត​បាន​ ទី​១-​អាវុធខ្លី​១​ដើម ​(​កាំភ្លើង​ជ័រ​)​ បាត់​គំរប​ខាងលើ ជ្រុះ​នៅ​កន្លែងកើតហេតុ​, ទី​២-​ម៉ូតូ​២​គ្រឿង​ម៉ាក Zoomer-X ពណ៌ បៃតង ស៊េរី ២០១៦ ឡើង​តែម២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1GA-8248 លេខ​តួ​+​ម៉ាស៊ីន 78242 និង​មួយគ្រឿង​ទៀត​ម៉ាក ហុងដា ឃ្លី​ក ពណ៌  ស ស៊េរី ២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ 1FV-6971 លេខ​តួ​+​ម៉ាស៊ី​ន 8017815។​

    បច្ចុប្បន្ន​ការិយាល័យ​បាន​កសាង​សំណុំរឿង និង​រៀបចំ​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

adverise with khmeread

មតិយោបល់