adverise with khmeread Unnamed

រថយន្តស្ទូច​បុក​ឡិច​ស៊ី​ស​ពេញទំហឹង​កៀប​ជាប់​គ្នា​ខ្ទេច​ស្ទើរ​ទាំងស្រុង​

    ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​៣០០​មួយគ្រឿង​បាន​រង​ការខូចខាត​យ៉ាងដំណំ ដោយសារតែ​ត្រូវ​រថយន្តស្ទូច​បុក​ចំ​ពី​ចំហៀង​កៀប​ជាប់​អូស​ប្រមាណ​ជាង​១០​ម៉ែត្រ ចំណែក​ម្ចាស់​រងរបួស​ស្រាល កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៤៣២ កែង​ផ្លូវ​លេខ​១៦៧ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ឡិច​ស៊ី​ស​ RX300​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-7434 បើក​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៧ ទិសដៅ​ពី​ត្បូង​ទៅ​ជើង។​

    ពេលមកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្តស្ទូច បើក​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣២ ពី​លិចទៅ​កើត​បាន​បុក​រថយន្ត​ឡិច​ស៊ី​ស​ពី​ចំហៀង​ពេញទំហឹង បណ្តាលឱ្យ​កៀប​ជាប់​គ្នា​អូស​ប្រមាណ​ជាង​១០​ម៉ែត្រ រង​ការខូចខាត​យ៉ាងដំណំ​។ ចំណែក​ម្ចាស់​រថយន្ត​រងរបួស​ស្រាល។​

    ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​បាន​គេចខ្លួនបាត់ ចំណែក​រថយន្ត​ទាំង​២​គ្រឿង​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង និង​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី ភ្នំពេញ​រង់ចាំ​ដោះស្រាយ​បន្ត៕

adverise with khmeread

មតិយោបល់