adverise with khmeread 14959124 1168038436616363 673237347 o

បញ្ជូន​ជនសង្ស័យ​ឆ្កឹះ​សោ​បន្ទប់​លួច​ទ្រព្យសម្បត្តិ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃស្អែក​នេះ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ឆ្កឹះ​សោ​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​កាលពី​ថ្ងៃទី​៤ ​វិច្ឆិកា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​១​កន្លះ​រសៀល នៅ​ចំណុច បន្ទប់​ផ្ទះជួល​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ អ៊ុច ចាន់​ដា​រ៉ា ហៅ​ស្វិត ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ មុខរបរ​ដើរ​លួច ស្នាក់នៅ មិន​ប្រាកដ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ សុខ លី ភេទ​ស្រី អាយុ៣៤​ឆ្នាំ មុខ​មេរ នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​លេខ​B2 ក្រុមទី​១ ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​។​

    ប៉ូលិស​បន្តថា មុនពេល កើតហេតុ​ជនរងគ្រោះ​បាន​ចាក់សោ​ផ្ទះ នាំ​កូន​ដើរលេង​​ហើយក៏​ត្រូវជនស​ង្ស័​យ​ឆ្កឹះ​សោ​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ  ត្រូវ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ឃាត់​បាន​។ បច្ចុប្បន្ន​បាន​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​តាមច្បាប់៕​

adverise with khmeread

មតិយោបល់