adverise with khmeread Unnamed

ស្នងការ​ខេត្តកណ្តាល តើ​ពេលណា​ទៅ​ហ្ន៎​ទើប​ចាប់​អស់​...

    កណ្តាល ៖ លោកស្នងការ​មានប្រសាសន៍ថា​ ​"តើ​ពេលណា​ទៅ​ហ្ន៎​ទើប​ចាប់​អស់​...​ចូរ​និយាយថា​ទេ និង​កុំ​ចង់​សាក កុំ​ចង់ដឹង​គ្មាន​ផល​ល្អ​ឡើយ មានតែ​ផល​វិនាស ចំពោះ​គ្រឿងញៀន​ណា​ក្មួយៗ​ប្អូនៗ​ជា​ទំពាំង​ស្នង​ឫស្សី ..."។

    លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ា​វ  ចំរើន ​ស្នងការ​ប៉ូលិស​ខេត្តកណ្តាល​មានប្រសាសន៍​បែបនេះ​បន្ទាប់ពី​បាន​បើក​កិច្ច​ប្រតិ​ប​ត្ត​តិ​ការបង្ក្រាប​ជាក់ស្តែង​ករណី​ជួញ​គ្រឿងញៀន​ចំនួន​២៥​កញ្ចប់​ក្នុងនោះ​មាន​១​កញ្ចប់​ធំ ត្រូវបាន​ដកហូត និង​ជនល្មើស​ចំនួន​០២​នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅ​ថៃ្ង​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​៥​ និង​៥០​នាទី ល្ងាច​ចំណុច​ផ្ទះ​តូប​កាហ្វេ នៅ​ភូមិ​ស្រែ​កណ្ដោល ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    លោក ​អ៊ា​វ ចំរើន​ បន្តថា សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនល្មើស​០២​នាក់ ក្នុងនោះ ឈ្មោះ ស៊ីម ណាត ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​រត់​ម៉ូតូឌុប នៅ​ភូមិ​ស្រែ​កណ្ដោល ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល និង​ឈ្មោះ ម៉ៃ គឿន ភេទ​ប្រុស​​ អាយុ​២៩​ឆ្នាំ ជនជាតិ​ខែ្មរ មុខរ​កម្មករ នៅ​ភូមិ​ស្រែ​កណ្ដោល ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

    ចំណែក​វត្ថុតាង​ចាប់យក​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​២៥​កញ្ចប់ (​កញ្ចប់​ធំ​០១​និង​កញ្ចប់​តូច​២៤),​ ដាវ​សាំ​ម៉ូ​រ៉ៃ​០១​ដើម​,​ទូរ​សព្ទ័​ដៃ​ម៉ាក​ណូគា​ចុច​ពិល​ចំនួន​០២​គ្រឿង​,​ឧ​បក​ណ៍​ប្រើប្រាស់​និង​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​,​ម៉ូតូ​០១​គ្រឿង​ម៉ាក​SL ពណ៌​ទឹកប្រាក់​ពាក់​ស្លាកលេខ​ភ្នំពេញ ​1BI-8954​។​

    លោកស្នងការ​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​ជំនាញ ប៉ូលិស​ស្រុក​បានទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា​មានមុខ​សញ្ញា​កំពុង​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ​ទើប​កម្លាំង​អធិការដ្ឋាន​ស្រុក​បង្ក្រាប​និង​ចាប់ខ្លួនបាន​ជនល្មើស​០២​នាក់ ក្រោយពី​លោក​និង​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​ខេត្តកណ្ដាល ​និង​មានការ​ចូលរួម​ពី​លោក​មេភូមិ​លោក​មេឃុំ​សាក្សី​០២​នាក់​និង​យល់ព្រម​ពី​ម្ចាស់ផ្ទះ។​

    បន្ទាប់មក​កម្លាំង​ជំនាញ​បានធ្វើការ​ឆែកឆេរ​ផ្ទះ​ឈ្មោះ ខុម អ៊ី​ម (​គេចខ្លួន​)​ រកឃើញ​វត្ថុតាង​ជា​ឧបករណ៍ប្រើប្រាស់​និង​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន និង​បន្ត​ឆែកឆេរ​ផ្ទះ​ឈ្មោះ ម៉ៃ គឿន រកឃើញ​ថ្នាំញៀន​ម៉ា​ទឹកកក​០១​កញ្ចប់​ធំ​លាក់ទុក​ក្នុង​ប្រអប់​ក្រដាស។​

    បច្ចុប្បន្ន​ជនល្មើស​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់