កណ្តាល ៖ ខ្យល់កន្ត្រាក់ និងភ្លៀងមួយមេ នារំលងអធ្រាត្រនៅឃុំស្វាយរលំ បណ្តាលឱ្យរលំផ្ទះមួយខ្នង សង្កត់មនុស្ស របួសធ្ងន់ និងស្រាល ០៨នាក់។
គ្រោះថ្នាក់ធម្មជាតិនេះកើតឡើងនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង២ និង២០នាទីរំលងអាធ្រាត្រនៅចំណុចភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
ប៉ូលិសនិយាយថា គ្រោះថ្នាក់នេះបណ្ដាលឱ្យរលំផ្ទះ០១ខ្នង ទំហំ៧ គុណ៩ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង មានម្ចាស់ផ្ទះឈ្មោះ អិច អឿន ភេទប្រុស អាយុ៧៨ឆ្នាំ និង ប្រពន្ធឈ្មោះ មាច អុស ភេទស្រី អាយុ៧៦ឆ្នាំ និងមានសមាជិកស្នាក់នៅចំនួន១១នាក់ ប្រុស០៤នាក់ ក្នុងនោះក៏បណ្តាលឱ្យសង្កត់មនុស្ស របួសធ្ងន់ ០២នាក់ស្រី និងរបួសស្រាល ០៥នាក់ (ស្រី០២នាក់)។
ក្នុងហេតុការខាងលើ ក៏មានការជួយសង្គ្រោះពីសំណាក់បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងគ្នានិង សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្វាយរលំ ធ្វើការជួយសង្គ្រោះជនរងគ្រោះ និងបានបញ្ជូនជនរងគ្រោះចំនួន២នាក់ ដែលរបួសធ្ងន់ ទៅព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្ដាលបានទាន់ពេលវេលា៕
