យុវជន​ម្នាក់​បើក​ម៉ូតូ​ម៉ាក ​FINO​ បុក​របាំង​រែក​ទ្រូងផ្លូវ​រងគ្រោះ​ដល់​ស្លាប់

    ភ្នំពេញ ៖ យុវជន​ម្នាក់​មិនទាន់​ស្គាល់ឈ្មោះ​ជិះ​ម៉ូតូ​ហ្វី​ណូ មួយគ្រឿង​ពណ៌​ទឹកសមុទ្រ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1AN-4836  បាន​ជិះ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ល្បឿន​លឿន ក្នុងទិសដៅ​ជើង​ទៅ​ត្បូង។​

    ខណៈមកដល់​ចំណុច​មិនដឹង​មូលហេតុ​ច្បាស់ ក៏​ឃើញ​ជ្រុល​ច​ង្កួ​ច​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ពេញទំហឹង បណ្តាលឱ្យ​ម៉ូតូ ​និង​មនុ​ស្សហោះ ខ្ទា​ត់​ចេញពី​គ្នា​ជាង​១០​ម៉ែត្រ ធ្វើឱ្យ​អ្នកបើកបរ​ម៉ូតូ​បោក​នៅ​នឹង​ថ្នល់​ស្លាប់​ភា្ល​មៗ​។​

    គ្រោះថ្នាក់​នេះ​កើតឡើង កាល​វេលា​ម៉ោង៣ និង​១០​នាទី​ទៀបភ្លឺ ថ្ងៃ​៦ ខែ​វិច្ចិកា ឆ្នាំ២០១៦ នៅមុខ​ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្ម និង​សំណង់ បណ្តោយ​ផ្លូវ ព្រះមុនីវង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។​

    បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​បាន​យក​ម៉ូតូ​របស់ ជនរងគ្រោះ​ទៅ​រក្សាទុក​រងចាំ​បងប្អូន​មក​ទទួលយក​ទៅវិញ។ ​សព​ជនរងគ្រោះ​វិញ​សមត្ថកិច្ច​ព្យាយាម​ទំនាក់ទំនង​ស្វែងរក​ក្រុមគ្រួសារ​ដើម្បី​ទទួលដំណឹង​នេះ និង​ប្រគល់​សព​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រ​ពិ​ណី។​

    គួរ​បញ្ជាក់ថា នៅ​កំណាត់​ផ្លូវ​ព្រះមុនីវង្ស​មុខក្រសួង​ដែនដី ត្រូវបាន​ខាង​ជំនាញ​ថ្នល់​ដក​របាំង​ថ្ម​មួយរយៈ​ដើម្បី​អ៊ុត​កៅស៊ូ។ បន្ទាប់ពី​អ៊ុត​ផ្លូវ​ហើយ​ខាង​ជំនាញ​ទើបនឹង​ដាក់​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​២-៣​ថ្ងៃ​មុននេះ​ប៉ុណ្ណោះ។ ​នៅពេលនោះ​ដោយសារ​ពេលខ្លះ​ដាច់​ភ្លើង​ងងឹត​ទើប​បណ្តាលឱ្យ​យុវជន​នោះ​បើក​បុក​ទ្រូងផ្លូវ​ដោយ​យល់ថា​អាច​គ្មាន​របាំង​ទ្រូងផ្លូវ​ដូច​សព្វដង​៕​

Unnamed
adverise with khmeread
Loading ad ...