adverise with khmeread Image 4

អត្ថប្រយោជន៍​នៃ​ជី​អង្កាម​

    ជី​អង្កាម​ជា​បន្លែ​មួយ​ប្រភេទ​ដែលជា​ឱសថ​ផង​និង​សម្រាប់​មុខម្ហូប​មួយចំនួន​ផង​។ ស្លឹក​ជី​អង្កាម​ពោល​ពេញ​ដោយ​វីតាមីន​អា សេ​និង​បេ​៦​ដែលមាន​អត្ថ​ប្រ​យ​ជន​ខ្លាំង​បំផុត​សំរាប់​សុខភាព​ស្បែក​។​

    ជី​អង្កាម​ផ្ទុក​ដោយ​ជាតិ​មេន​ថូ​ល​(Menthol) ជា​សារធាតុ​សកម្ម​ដែល​បង្ហាញ​លក្ខណៈសម្បត្តិ​ត្រជាក់​និង​ប្រឆាំងនឹង​បាក់តេរី​ដែលមាន​ប្រយោជន៍​សម្រាប់​ការព្យាបាល​បញ្ហា​ស្បែក​ខុសគ្នា​។​

     ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​៥​យ៉ាង​នៃ​ជី​អង្កាម​សម្រាប់​សម្ផស្ស​៖

  ១-​បបូរមាត់​និង​មាត់ :
ធ្វើឱ្យ​បបូរមាត់​ក្លាយជា​ពណ៌​ស៊ី​ជម្ពូ​ដោយ​បុក​ស្លឹក​ជី​អង្កាម​ឱ្យ​ម៉ដ្ឋ​លាប​លើ​បបូរមាត់​ទុកចោល​មួយសន្ទុះ​លាង​សម្អាត​នឹង​ទឹកស្អាត​។ បញ្ហា​ក្លិន​មាត់​មិនល្អ​អ្នក​គ្រាន់តែ​យក​ស្លឹក​ជី​អង្កាម​មក​ទំពារ​ញាំ​នោះ​ក្លិន​ក្នុង​មាត់​នឹង​បាត់​ជាមិនខាន​។​

   ២-​រាង​ស្លី​ម ញាំ​ទឹក​ជី​អង្កាម​ធ្វើឱ្យ​ស្រក់​ទម្ងន់ :
​របៀប​ធ្វើ​ទឹក​ជី​អង្កាម​៖ ស្លឹក​ជី​អង្កាម ខ្ញី​បុក​ឱ្យ​ម៉ដ្ឋ​ហើយ​យក​ទឹកក្រូច​ពោធិ៍សាត់​ដាក់បញ្ចូល​គ្នា​រូ​ច​ច្រោះ​ដាក់​កែវ​និង​លាយ​អំបិល​បន្តិច​ដាក់​ខ្លះ​ស្សេ​ជាការ​ស្រេច​។ ញាំ​ពេល​ល្ងាច​ជា​រៀងរាល់ថ្ងៃ​។​

   ៣-  កម្ចាត់​មុន :
យក​ស្លឹក​ជី​អង្កាម​ស្ងោរ​រយ​:​ពេល​៥​នាទី​លាយ​ជាមួយ​ទឹក​ផ្កា​កុលាប​និង​ទឹក​ក្រូចឆ្មា​។ យក​សំឡី​ច្រលក់​ក្នុង​ទឹក​នេះ​មក​ដាក់​លើ​ផ្ទៃមុខ​ដែលមាន​មុន​ហើយ​លាង​សម្អាត​ដោយ​ទឹកស្អាត​អនុវត្ត​១​ថ្ងៃ​២​ដង​។​

   ៤- កំចាត់​ក្លិន​នៅលើ​ក្បាល :
យក​ស្លឹក​ជី​អង្កាម​បុក​លាយ​ជាមួយ​ទឹកក្រូច​ឆ្មា​ពូត​យកតែ​ទឹក​មក​កក់ រាល់​ក្លិន​នានា​នឹង​បាត់​។​

   ៥-​ព្យាបាល​រង្វង់​ភ្នែក​ខ្មៅ​និង​ស្នាម​ជ្រួញ​លើ​ថ្ងាស់ :
ស្លឹក​ជីលាយ​ជាមួយ​ទឹក​ផ្កា​កុលាប​រួច​យកមក​លាប​ក្រោម​ភ្នែក​និង​ថ្ងាស់​ទុក​រយ​:​ពេល​១៥​នាទី​សឹម​លាង​ទឹក​ត្រជាក់​ចេញ​។ ធ្វើ​៣​ទៅ​៤​ដង​ក្នុង​១​សប្តាហ៍ ៕

adverise with khmeread

មតិយោបល់