1

មិនគួរ​ឱ្យ​ជឿ​! សម្តី​គ្រូ​មួយ​ម៉ាត់​បានធ្វើឱ្យ​បុរស​ម្នាក់នេះ​ក្លាយជា​សេដ្ឋី ឥឡូវ​មាន​ហាង ៧ កន្លែង​នៅ​សិង្ហ​បុរី​

​    ​សម្តី​របស់​គ្រូបង្រៀន​មួយ​ម៉ាត់​ដែល​អាច​បំផ្លាញ​អនាគត​អ្នកជំនួញ​ឈ្មោះ Mark Lim អស់​មួយជីវិត​នោះ បែរជា​បានប្រែក្លាយ​ទៅជា​កម្លាំងចលក​រ​ជំរុញ​ទឹកចិត្ត​យ៉ាងខ្លាំង​ដល់​រូបលោក​ទៅវិញ​។ 

​    ​លោក Mark Lim និយាយថា "​ពេល​ខ្ញុំ​ទទួលបាន​លទ្ធផល ០ គ្រូ​របស់ខ្ញុំ​និយាយ​ដាក់​ខ្ញុំ​ថា ឯង​គ្មាន​កំណើត​ទេ​។ ពេលនោះ​ខ្ញុំ​មាន​អាយុ ១៧ ឆ្នាំ និង​កំពុង​រៀន​ថ្នាក់​វិទ្យាល័យ​។ ពេលនោះ​ខ្ញុំ​ឆ្ងល់​ក្នុង​ចិត្ត​ថា​តើ​សម្តី​គាត់​ជាការ​ពិត​ឬ​យ៉ាងណា​។ ប៉ុន្តែ​មិនយូរប៉ុន្មាន​ខ្ញុំ​បានដឹងថា អ្នករៀន​ពូកែ​មិនអាច​ជោគជ័យ​គ្រប់​អ្វីៗ​ទាំងអស់​បានឡើយ​។ យើង​គួរ​ចេះ​ព្យាករណ៍​ពី​ហានិភ័យ និង​ហ៊ាន​ប្រថុយប្រថាន ទើប​ជោគជ័យ​។ គំនិត​នេះ​បានក្លាយ​ជាការ​ជំរុញ​ទឹកចិត្ត​ដ៏​ខ្លាំង​សម្បើម​ដល់​ខ្ញុំ ហើយ​ខ្ញុំ​តែង​រំលឹក​ខ្លួន​ខ្ញុំ​ជានិច្ច​នូវ​សម្តី​មួយ​ម៉ាត់​របស់​គ្រូ​វិទ្យាល័យ​របស់ខ្ញុំ​"​។ 

​    ​លោក Mark Lim សព្វថ្ងៃ​មាន​អាយុ ៣២ ឆ្នាំ ធ្លាប់បាន​សិក្សា​ផ្នែក​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ប​ច្ចក​វិជ្ជា​ព័ត៌មាន​នៅ​សាលា Nanyang Polytechnic ហើយ​បាន​ចេញមក​ធ្វើការ​ជា​អ្នកគ្រប់គ្រង​ផ្នែក​លក់​ក្នុង​ធនាគារ​មួយ ហើយ​បន្ទាប់មក​បាន​បើកហាង​លក់​សម្លៀកបំពាក់​ទាន់សម័យ​ឈ្មោះ Memories ជាមួយ​មិត្តភក្តិ​ម្នាក់​។ ហើយ​សព្វថ្ងៃ​ហាង​សម្លៀកបំពាក់​របស់គាត់​មាន​ចំនួន ៧ សាខា​ធំៗ​នៅ​សិង្ហ​បុរី​។ នេះ​គឺ​ដោយសារ​គុណបុណ្យ​សម្តី​របស់លោក​គ្រូ​របស់​គាត់​មួយ​ម៉ាត់​នេះឯង​៕

ប្រភព៖ straitstimes

មតិយោបល់