ធម្មជាតិ​ប្លែក​ទៅៗ​ហើយ​! ប្រទះឃើញ​ដុំ​ទឹកកក​ប៉ុន​បាល់​ធ្លា​ក់រាយ​ពាសពេញ​តំបន់​ស៊ី​បេ​រី​

​    ​ដុំ​បាល់​ទឹកកក​ដ៏​ចម្លែក​និង​ស្រស់ស្អាត​ជាច្រើន​បាន​ស្វាគមន៍​ឈូង​សមុទ្រ OB ក្នុង​ភាគ​ពាយព្យ​តំបន់​ស៊ី​បេ​រី (Siberia) បន្ទាប់ពី​ដុំ​ទឹក​ក​ដ៏​ធំ​នេះ​ធ្លាក់​ជា​ដុំៗ​ដោយ​ធម្មជាតិ​នៅលើ​ឆ្នេរ​នេះ​។​

​    ​ដុំ​បាល់​ព្រិល​នេះ​លាតសន្ធឹង​ពាសពេញ​ឆ្នេរ​ប្រមាណ​ជា ១៨ គីឡូម៉ែត្រ​សុទ្ធតែជា​ទឹកកក​រាង​មូល​នេះ​ទាំងអស់​។​

​    ​ដុំ​ទឹក​ករាង​មូល​នេះ​មាន​ទំហំ​ចាប់ពី​ទំហំ​កូន​បាល់​វាយ Tennis រ​ហូល​ដល់​ទំហំ ១ ម៉ែត្រ​ជុំវិញ​។​

​    ​មូលហេតុ​ដែល​ព្រិល​លេច​រូបរាង​ទៅជា​មូល​ដូច​បាល់​ដូច្នេះ​គឺ​ដោយសារ​កត្តាបរិស្ថាន​ដ៏​កម្រ ដោយ​វារ​មូរ​ដោយសារ​ខ្យល់​និង​ទឹក និង​បញ្ចប់​ទៅជា​ដុំ​បាល់​ទឹកកក​បែបនេះ​។​

​    ​ហើយ​អ្នកស្រុក​នៅ​ភូមិ Nyda ដែល​នៅក្បែរ​ទីក្រុង Yamal Peninsula ជា​កន្លែង​មួយ​នៅ​ពី​តំបន់ Arctic Circle និយាយថា​ពួកគេ​មិនដែល​ឃើញ​អ្វីដែល​ចម្លែក​បែបនេះ​ទេ​។​

​    ​ដោយឡែក​បាតុភូត​នេះ​ក៏​ធ្លាប់បាន​កើតឡើង​ពីរដង​រួចទៅហើយ ដោយ​មួយ​កើតឡើង​នៅក្នុង​ខែធ្នូ ឆ្នាំ ២០១៤ នៅ​ប្រទេស​ហ្វាំ​ង​ឡង់ និង​នៅលើ​ទន្លេ Lake Michigan សហរដ្ឋអាមេរិក នៅ​ខែធ្នូ ឆ្នាំ ២០១៥៕

1
adverise with khmeread
ប្រភព៖ BBC

អ្នកនឹងចូលចិត្ត