adverise with khmeread 14971101 1168262579927282 1771485348 o

ជនពាល​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​សម្រេច​២​ដង​...​ប៉ូលិស​ស្គាល់​ច្បាស់​កំពុង​តាម​ចាប់ខ្លួន​

    កណ្តាល ៖ លោកស្នងការ​ខេត្ត​បាន​បញ្ជាក់ថា​ "​ម្តាយ​ប្រើ​កូនស្រី​ទៅ​ទិញ​ទឹក​សុទ្ធ ជា​អកុសល​ត្រូវ​ស្ទាវ​ល្មោភកាម​ចាប់រំលោភ​បានសម្រេច​ចំនួន​២​ដង នៅតាម​ផ្លូវ​ត្រឡប់​មកពី​ទិញ​ទឹក​សុទ្ធ រួច​ជនសង្ស័យ​គេចខ្លួន​ប៉ុន្តែ​សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​រួចហើយ កំពុង​ស្វែងរក​ចាប់ខ្លួន​"​។​

    លោក​ឧ​ត្ត​ម​សេនីយ៍ ​អ៊ា​វ  ចំរើន ស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បាន​អះអាង​បែបនេះ នៅ​ថ្ងៃទី​៦ ​វិច្ឆិកា ​២០១៦ វេលា​ម៉ោង៩ ​និង​៣០​នាទី បន្ទាប់ពី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​រកា​កោង​ទី​១ បានទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ​ ណឹ​ម ស៊ឹម ​អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ផ្ដៅ​ ឃុំ​រកា​កោង ទី​១ (​ម្ដាយ​ជនរងគ្រោះ​) ថា​មានករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន កើតឡើង​នៅ​ថ្ងៃទី​៥ ​វិច្ឆិកា​ ២០១៦ វេលា​ម៉ោង​៨​យប់​នៅ ចំណុច​ភូមិ​ព្រែក​ផ្ដៅ​ឃុំ រកា​កោង​ទី១​។​

    លោក​​ អ៊ា​វ ចំរើន​បាន​បន្តថា ជនរងគ្រោះ​ឈ្មោះ យ​.​ស​.​ទ ភេទ​ស្រី អាយុ​១៤​ឆ្នាំ មុខរបរ រស់នៅក្នុង​បន្ទុកគ្រួសា​រ មាន​ទីលំនៅ​នៅ​ភូមិ​ព្រែក​ផ្តៅ​ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

    ចំណែកឯ​ជន​ត្រូវ​ចោទ​ឈ្មោះ​ ឆុន សុខ​នៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ មុខរបរ​ជាងឈើ រស់នៅ​ភូមិ​ព្រែក​ផ្តៅ​ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល​ខេត្តកណ្តាល (​កំពុង​គេចខ្លួន​)​។ វត្ថុតាង​បន្សល់ទុក​រួមមាន​ ខោខ្លី​ក្នុង​ពណ៌​ផ្កាឈូក​ប្រឡាក់​លោហិត​,​ ខោខ្លី​ក្រៅ​ពណ៌​ឈាមជ្រូក​ប្រឡាក់​លោហិត​, ​អាវដៃខ្លី​ពណ៌​ក្រ​បោ​ប្រឡាក់​ដី​ផ្នែក​ខ្នង (​ជា​របស់​កុមារី​រងគ្រោះ​)។​

    លោក​ស្នង​ការបន្ត​ទៀតថា តាម​ដំណើររឿង​ដំបូង​ម្តាយ​ជនរងគ្រោះ​បាន​ប្រើ​ជនរងគ្រោះ​ឱ្យទៅ​ទិញ​ទឹក​សុទ្ធ​នៅផ្ទះ​ សយ មករា (​នៅក្បែរ​កន្លែងកើតហេតុ​)​។ ​នៅពេល​ជនរងគ្រោះ​ទិញ​ទឹក​សុទ្ធ​រួច​ក៏​ដើរ​ត្រឡប់មក​ផ្ទៈ​វិញ​តែ​ដើរមក​ដល់​ចំណុចដើម​អំពិល​ទឹក​ចំងាយ​ពី​ផ្ទះ​លក់​ទឹក​សុទ្ធ​ប្រហែល​១០​ម៉ែត្រ​ត្រូវ​ជនល្មើស​ចាប់​ឱប​ជនរងគ្រោះ​ពីក្រោយ​ហើយ​ខ្ទប់មាត់​ជនរងគ្រោះ​មិនឱ្យ​ស្រែក​ទាញ​ចូលទៅ​កន្លែងកើតហេតុ ហើយ​ចាប់រំលោភ​ជនរងគ្រោះ​បានសម្រេច​ចំនួន​២​ដង។​

    ពេល​ជនសង្ស័យ​រំលោភ​ជនរងគ្រោះ​រួចហើយ​បាន​ប្រាប់​ជនរងគ្រោះ មិនឱ្យ​ប្រាប់​ម្តាយ ដោយ​ឱ្យ​ជនរងគ្រោះ​ទៅផ្ទះ។  ពេល​ជនរងគ្រោះ​មកដល់​ផ្ទះ​មិន​ប្រាប់​ម្តាយ​ខ្លួន​ឡើយ​។ ​លុះដល់​ម៉ោង​៩​យប់​ទើប​ម្តាយ​ជនរងគ្រោះ​ឃើញ​ឈាម​ប្រឡាក់​កែងជើង​ជនរងគ្រោះ​ហើយ ម្តាយ​សួរ​ទើប​ជនរងគ្រោះ​ប្រាប់​ម្តាយ​នូវ​រឿងហេតុ​ខាងលើ​។ ចំណែក​ជនសង្ស័យ​គេចខ្លួនបាត់។​

    លុះ​នៅ​ថ្ងៃទី​០៦ ​វិច្ឆិកា ​២០១៦ ​ទើប​ម្ដាយ​ជនរងគ្រោះ​នាំ​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​តែម្ដង​។ ចំពោះ​ករណី​ផ្នែក​ជំនាញ​សហការ​ជាមួយ​ប៉ុស្តិ៍​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដើម្បី​ចាត់ការ​តាមច្បាប់៕

adverise with khmeread

មតិយោបល់