adverise with khmeread Unnamed %286%29

ចាំ​ប៉ូលិស​យូរពេក​...​ចាប់ចោរ​ខ្លួនឯង​ប្រគល់ឱ្យ​ប៉ូលិស​ម្តង​មើល​!!!

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ទ្វាររបង​ផ្ទះ​យក​ម៉ូតូ​ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​០៦ ​វិច្ឆិកា​ ២០១៦ វេលា​ម៉ោង​៩​ព្រឹក​នេះ   បន្ទាប់ពី​ជនរងគ្រោះ​ចាប់​ប្រគល់​ឱ្យដល់​ប៉ុស្តិ៍។​

    ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​បានឱ្យដឹងថា ប៉ូលិស​បានទទួល​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ឈ្មោះ នៅ ឧ​ត្ត​ម ហៅ ដំ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើស​អេតចាយ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពីបទ​លួច​ឆ្កឹះ​សោ​ទ្វាររបង​ផ្ទះ​យក​ម៉ូតូ របស់​ជនរងគ្រោះ​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ សេង ចំរើន ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​គុយទាវ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ក្រុមទី​០៥ ភូមិដំណាក់​ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវ​ចោរលួច​កាលពី​ថ្ងៃទី​៦​ វិច្ឆិកា ​២០១៦ វេលា​ម៉ោង​២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ នៅ​ចំណុច​ផ្ទះជួល ផ្លូវ​បេតុង ក្រុមទី​០៥ ភូមិដំណាក់​ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ​ចំណែក​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ ព្រំ វិត ហៅ ខ្នុ​យ ភេទ ប្រុស អាយុ ១៦ ឆ្នាំ បាន​រត់​គេចខ្លួនបាត់។​

    ក្នុងនោះ​ប៉ូលិស​បាន​ចាប់យក​វត្ថុតាង ម៉ូតូ​០១​គ្រឿង​និ​ច ពណ៌លឿង សេរី​២០១៤ លេខ​តួ​៣១២៧៦១,​ លេខ​ម៉ាស៊ីន ៣១២៨២៤ គ្មាន​ស្លាក​លេខ ជា​ម៉ូតូ​របស់​ជនរងគ្រោះ និង ម៉ូតូ​០១​គ្រឿង​ទៀត​ម៉ាក​ឆា​លី ពណ៌​ស គ្មាន​ស្លាក​លេខ ជា​ម៉ូតូ​របស់​ជនសង្ស័យ​ជិះ​មក​ធ្វើ​សកម្មភាព៕​

adverise with khmeread

មតិយោបល់