adverise with khmeread 14963529 1168289736591233 136686994 o

ចាប់ចោរ​គាស់​ផ្ទះ​ម្នាក់ទៀត​លួច​កុំព្យូទ័រ​យួរដៃ​ប្រគល់ឱ្យ​ប៉ូលិស

    ភ្នំពេញ ៖ ជនសង្ស័យ​លួច​ឆ្កឹះ​សោ​ទ្វារផ្ទះ​យក​កុំព្យូទ័រ​យួរដៃ​ត្រូវបាន​ជនរងគ្រោះ​ចាប់​ប្រគល់ឱ្យ​ប៉ូលិស​កាលពី​ថ្ងៃទី​៦ ​វិច្ឆិកា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ នៅផ្ទះ​ជួល​លេខ​៥៨ ផ្លូវ​បេតុង ក្រុមទី​២ ភូមិ មានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​បានឱ្យដឹងថា ប៉ូលិស​បានទទួល​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ឈ្មោះ សេង អៀង ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើស​អេតចាយ​ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពីបទ​ឆ្កឹះ​សោ​ទ្វារផ្ទះ​លួច​យក​កុំព្យូទ័រ​យួរដៃ​របស់​ជនរងគ្រោះ​ឈ្មោះ ង៉ែត ធឿន ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កិន​កាហ្វេ​លក់ ស្នាក់នៅ​ផ្ទះជួល​លេខ​៥៨ ផ្លូវ​បេតុង ក្រុមទី​០២ ភូមិ មានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ កាលពី​ថ្ងៃទី​០៦ ​វិច្ឆិកា​ ២០១៦ វេលា​ម៉ោង​០១​រំលង​អា​ធ្រា​ត្រ នៅ​ចំណុច​ផ្ទះជួល​លេខ​៥៨ ផ្លូវ​បេតុង ក្រុមទី​០២ ភូមិ មានជ័យ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

    ក្នុងនោះ​ប៉ូលិស​បាន​ចាប់យក​វត្ថុតាង កុំព្យូទ័រ​យួរដៃ ពណ៌​ខ្មៅ ចំនួន០១​គ្រឿង  និង កាបូបស្ពាយ​១ រួច​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​បន្ត៕

adverise with khmeread

មតិយោបល់