adverise with khmeread 2

បែកធ្លាយមាន​វីដេអូ! ជន​ជាតិចិន​ប្រដាប់អាវុធ​ប្លន់​កាបូប​លុយ​ជនជាតិ​ចិន​ដូចគ្នា​បាញ់ ​២ ​គ្រាប់ត្រូវខ្មែរ ស្លាប់​​ម្នាក់​ របួស​ម្នាក់

    ភ្នំពេញ ៖ ចោរប្លន់​ប្រដាប់អាវុធ​ជា​ជន​ជាតិចិន​ម្នាក់ បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​កាបូប​លុយ​ពី​ជនជាតិ​ចិន ដូចគ្នា​ចំនួន​២​នាក់​ទៀត បានសម្រេច​ហើយ​បាន​រត់គេចខ្លួន​ចេញពី​ក្នុង​បណ្ណាគារ យីហោ ស៊ីន ហួរ យកបាន​លុយ​ចំនួន​៥០០​ដុល្លារ​ប៉ុណ្ណោះ​។​

    ប៉ុន្តែ​ត្រូវបាន​ជនរងគ្រោះ​និង​អ្នកជិតខាង​នាំ គ្នា​រត់​ដេញតាម​និង​ស្រែកថា​ចោរៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពេលនោះ​មាន​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន​តាម​ដងផ្លូវ នាំគ្នា​អឺត​មើល​គ្រប់ៗ​គ្នា។ ​ខណៈនោះ​ជនសង្ស័យ​បាន​បាញ់ប្រហារ​១ គ្រាប់​សំដៅ​ក្នុង​បំណង​សម្លាប់ ប៉ុន្តែ​គ្រាប់កាំភ្លើង​បាន​ហោះ​ខុស​មិន​បណ្ដាលឱ្យ មាន​ត្រូវ​នរណាម្នាក់​ឡើយ ហើយ​ជនសង្ស័យ​បាន​រត់គេចខ្លួន​បន្តទៀត។​

    លុះ​ទៅដល់​ត្រង់ចំណុច​ដី​ឡូ​ត៌​មួយកន្លែង មាន​បុរស​២​នាក់​ដែលជា​យោធា​យាម​នៅផ្ទះ វីឡា​មួយកន្លែង​អឺត​មើល ក៏​ត្រូវបាន​ចោរប្លន់​នោះ​បាញ់ប្រហារ​ចំនួន​២​គ្រាប់​បណ្ដាលឱ្យ​បុស​ម្នាក់​ត្រូវចំ​កណ្ដាល​ដើម ទ្រូង​រងរបួស​យ៉ាងធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​ពេល​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ដល់​ពាក់​កណ្ដាលផ្លូវ និង​ម្នាក់ទៀត​ចំ​ដៃ​របួសស្រាល​។​

    អំពើ​ប្លន់​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា ម៉ោង​១ ​និង​៥៥​នាទី​រសៀល ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ដី​ឡូ​ត៌​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ​ក្បែរ​រង្វង់​មូល​ថ្នល់បំបែក​ចោមចៅ ក្នុងភូមិ​ព្រៃ​ជី សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ជនរងគ្រោះ​ដែល​ស្លាប់​នោះ​ឈ្មោះ​ យ៉េន រី​ណង់ អាយុ​២៣​ឆ្នាំ​ជាម​ន្ត្រី​យោធា​នៅ​កងពលតូច​ង​៧០ មាន​ទី​លំ នៅក្នុង​ភូមិ​សំរោង ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ និង​អ្នករងរបួស​ឈ្មោះ ​យី សុខ​ហេង អាយុ​២៦​ឆ្នាំ ជា​យោធា​នៅ​អង្គភាព​ជាមួយគ្នា។   

    ដោយឡែក​ជនរងគ្រោះ​ដែលជា​ជនជាតិ​ម្ចាស់​កាបូប លុយ​នោះ​មិនទាន់​ត្រូវបាន​ស្គាល់ឈ្មោះ​នៅឡើយ​ទេ អស់​លុយ​តែ​៥០០​ដុល្លារ​ប៉ុណ្ណោះ​។​

    ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹងថា ដំបូង​ជនសង្ស័យ បាន​ចូលទៅ​ធ្វើ​សកម្មភាព ភ្ជង់​ប្លន់​យក កាបូប​លុយ​ពី​ជនរងគ្រោះ ដែលជា​ជនជាតិ​ចិន​ដូចគ្នា នៅក្នុង​បណ្ណាគារ ស៊ីន ហួរ ដែលមាន​ទីតាំង​ស្ថិតនៅ ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ លុះ​ប្លន់​បាន​ជន​នោះបាន​រត់គេចខ្លួន ហើយ​ត្រូវបាន ជនរងគ្រោះ​និង​ប្រជាពលរដ្ឋ​ដែលជា​អ្នកជិតខាង នាំគ្នា​ដេញតាម​និង​ស្រែកថា​ចោរៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល។​

    មាន​ប្រជាពលរដ្ឋ ដែលមាន​លំនៅឋាន​តាម​ដងផ្លូវ​នោះ នាំគ្នា​អឺត​មើល​ហើយ​ត្រូវបាន​ជន សង្ស័យ​បាញ់ប្រហារ​១​គ្រាប់ ប៉ុន្តែ​មិនបាន​បណ្ដាល​ឲ្យ​ត្រូវ​នរណាម្នាក់​នោះឡើយ​។​ បន្ទាប់មក​បានរ​ត់ប​ន្ត​ទៀត រហូតដល់​ត្រង់ចំណុច​ផ្ទះ​វីឡា​មួយកន្លែង ជនរងគ្រោះ​ដែលជា​មន្ត្រី​យោធា ទាំងពីរ​នាក់​នោះបាន​អឺត​មើល ព្រោះ​ឮ​សម្រែក​ថា​ចោរៗ ខណៈនោះ​ក៏ត្រូវ​បាន​ជនសង្ស័យ បាញ់​២​គ្រាប់​បណ្ដាល​ឱ្យ​រងរបួស​ធ្ងន់​ម្នាក់ និង​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ដល់​ពាល់​កណ្ដាលផ្លូវ​។ ចំណែក​ម្នាក់ទៀត​របួស​ស្រាល​។ 

    រួចហើយ​ជនសង្ស័យ​ខាងលើ បាន​រត់គេចខ្លួន​ចូលទៅក្នុង​ដី​ឡូ​ត៌​មួយកន្លែង ក្បែរ​នោះ​ហើយ​ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ឡោមព័ទ្ធ​និង​រុករក ប៉ុន្តែ​រហូតដល់​វេលា ល្ងាច​ថ្ងៃ​ដដែល​នោះ មិនទាន់​ចាប់ខ្លួនបាន​នៅឡើយ​ទេ​៕

adverise with khmeread

មតិយោបល់